​កម្មករ​រោងចក្រ «​ខន​ប្រេ​ស​ហូ​ង​ឌី​ង​» ១៥០​នាក់ ដុត​កង់ឡាន តវ៉ា​លក្ខខណ្ឌ​ការងារ​៤​ចំណុច​

ភ្នំពេញ: កម្មករ​រោងចក្រ «​ខន​ប្រេ​ស​ហូ​ង​ឌី​ង​» ១៥០​នាក់ ក្នុងចំណោម ៦១១ នាក់ បាននាំគ្នា​តវ៉ា​លក្ខខណ្ឌ​កា​ងារ ចំនួន​៤​ចំណុច និង​ឈានដល់​ការដុត​កង់​ឡាន ។​

​ការតវ៉ា និង​ឈានដល់​ការដុត​កង់ឡាន​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​៧ ព្រឹក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥ នៅមុខ​រោងចក្រ មាន​ទីតាំង នៅ​ផ្លូវ​លេខ​៦០​ម៉ែត្រ ក្នុងភូមិ​ទួល​រកា​១ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។

​លក្ខខណ្ឌ​ដែល​តវ៉ា​ទាមទារ រួមមាន​៖ ១-​ក្រុមហ៊ុន​ត្រូវ​ទទួលស្គាល់​កិច្ចសន្យា​របស់​កម្មករ ដែលមាន​ថេរវេលាលើសពី​២​ឆ្នាំ ជា​កិច្ចសន្យា​គ្មាន​ថេរវេលា​គ្មាន​កំណត់ ។ ២-​ក្រុមហ៊ុន​ត្រូវ​ទូទាត់​ប្រាក់​ផ្តាច់កិច្ចសន្យាការងារ លើសពី​២​ឆ្នាំ ស្របតាម​ច្បាប់ ស្តីពី​ការងារ​។ ៣-​ក្រុមហ៊ុន​ត្រូវ​ទូទាត់​ប្រាក់ផ្តាច់​កិច្ចសន្យា​កម្មករ​អត្តលេខ​១៣៨៧ តាមច្បាប់ ស្តីពី​ការងារ និង ៤-​ស្នើ​សុំឱ្យ​ក្រុមហ៊ុន ផ្តល់​លុយ​បាយ​ថ្ងៃត្រង់ ៣ ពាន់​រៀល សម្រាប់​កម្មករ ក្នុង​ម្នាក់ៗ​ទាំងអស់ ។​

​ចំពោះ​ការតវ៉ា នៅថ្ងៃនេះ គឺជា​ការតវ៉ា​លើក​ទី​៨ ហើយ បន្ទាប់ពី​គ្មាន​ដំណោះស្រាយ​ពី​ថៅកែ រោងចក្រ ទើប​ក្រុមកម្មករ សម្រេច​ដុត​កង់ឡាន​បង្ក​ការភ្ញាក់ផ្អើល​តែម្តង​៕V​/S

​កម្មករ​រោងចក្រ «​ខន​ប្រេ​ស​ហូ​ង​ឌី​ង​» ១៥០​នាក់ ដុត​កង់ឡាន តវ៉ា​លក្ខខណ្ឌ​ការងារ​៤​ចំណុច​

​កម្មករ​រោងចក្រ «​ខន​ប្រេ​ស​ហូ​ង​ឌី​ង​» ១៥០​នាក់ ដុត​កង់ឡាន តវ៉ា​លក្ខខណ្ឌ​ការងារ​៤​ចំណុច​