Sir Alex ​បារម្ភ​ខ្លាច​ Klopp ជួយ​ Liverpool ឲ្យ​​​ល្អ​​ជាង​ Man Utd

Sir Alex ​បារម្ភ​ខ្លាច​ Klopp ជួយ​ Liverpool ឲ្យ​​​ល្អ​​ជាង​ Man Utd

Sir Alex Ferguson ​អតីត​អ្នកចាត់ការ​ក្រុម​ Manchester United បាន​លើក​ឡើង​ថា ឥឡូវ​លោក​ពិត​ជា​ព្រួយ​បារម្ភ​​ពី​ក្រុម​ Liverpool យ៉ាង​ខ្លាំង​​ ក្រោម​ការ​ដឹក​នាំ​​ដោយ​អ្នកចាត់ការ​ Jurgen Klopp ​ដោយ​លោក​ខ្លាច​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ នឹង​ជួយ​ឲ្យ​ហង្ស​ក្រហម​ ក្លាយ​ជា​ក្រុម​មួយ​ល្អ​ជាង​ក្រុម​បិសាច​​ក្រហម​វិញ។

 

Sir Alex ​បារម្ភ​ខ្លាច​ Klopp ជួយ​ Liverpool ឲ្យ​​​ល្អ​​ជាង​ Man Utd

 

​​អតីត​អ្នកចាត់ការ​ដ៏​ល្បី​​ Sir Alex ​​បាន​ប្រែ​ក្លាយ​ក្រុម​បិសាច​ក្រហម Man Utd ឲ្យ​ក្លាយ​ជា​ក្រុម​កំពូល​របស់​អង់គ្លេស ដោយ​បំបាក់​​ក្រុម​ខ្លាំង​អង់គ្លេស​ចាស់​ Liverpool មិន​ឲ្យ​ស្គាល់​រស់​ជាតិ​ពាន​​ Premier League ម្ដង​ណា​ឡើយ រយៈពេល​ដែល​លោក​​ដឹក​នាំ​ Man Utd ២៧​ឆ្នាំ និង​ជួយ​ឲ្យ​បិសាច​ក្រហម​ ឈ្នះ​ពាន​​ក្នុង​លីក​សរុប​២០​ដង លើស​ហង្ស​ក្រហម​​២​ដង។

 

យ៉ាង​ណា​បច្ចុប្បន្ន​ Man Utd ក៏​កំពុង​តែ​មាន​ចំណាត់​ថ្នាក់​​នៅ​លើ​ Liverpool ដែរ​​ ក្នុង​​តារាង​ Premier League រដូវ​កាល​នេះ ប៉ុន្តែ​ក្រុម​របស់​លោក​​ Louis van Gaal ​ហាក់​ធ្លាក់​ទម្រង់​ប្រយុទ្ធ​យ៉ាង​ខ្លាំង​ ដែល​ជា​កង្វល់​ដ៏​ធំ​របស់​អ្នកគាំទ្រ​បិសាច​ក្រហម រីឯ​ Liverpool វិញ ១២​ប្រកួត​ចុង​ក្រោយ​របស់​អ្នកចាត់ការ​ថ្មី​ Klopp ទើប​តែ​ចាញ់​២​ប្រកួត​ប៉ុណ្ណោះ ដោយ​ចាញ់​ Crystal Palace និង​ Newcastle កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ថ្មីៗ។

 

Sir Alex ​បារម្ភ​ខ្លាច​ Klopp ជួយ​ Liverpool ឲ្យ​​​ល្អ​​ជាង​ Man Utd

Sir Alex Ferguson ​អតីត​អ្នកចាត់ការ​ក្រុម​ Manchester United

 

​Sir Alex បាន​និយាយ​ក្នុង​សន្និសីទ​នា​ទីក្រុង​ឡុងដុង កាល​ពី​ម្សិល​មិញ​ថា៖ “ខ្ញុំ​បារម្ភ​ពី​គាត់ (Klopp)។ ខ្ញុំ​បារម្ភ​ពី​គាត់​ព្រោះ​ រឿង​ធំ​ម្យ៉ាង​ដែល​ Man Utd មិន​ចង់​ឃើញ​នោះ​គឺ Liverpool នៅ​លើ​ពួកគេ។ នោះ​ជា​រឿង​ពិត​ប្រាកដ​ណាស់”។

 

“គាត់​ជា​មនុស្ស​អស្ចារ្យ គាត់​មាន​ជំនឿ​ចិត្ត​ខ្លាំង។ ខ្ញុំ​កត់សំគាល់​ឃើញ​​​កាល​ពួកគេ​ប៉ះ​ Newcastle ទោះ​ពួកគេ​របូត​គ្រាប់​ទី​២ ក៏​គាត់​នៅ​​តែ​ទៅ​ជួប​ Steve McClaren (អ្នកចាត់ការ​ Newcastle) និង​នៅ​ញញឹម​អបអរសាទរ​ដល់​គេ​ទៀត”។ ​បុរស​សញ្ជាតិ​ស្កុតឡែន​វ័យ​​៧៣​ឆ្នាំ​បញ្ជាក់​បន្ថែម៕

 

Sir Alex ​បារម្ភ​ខ្លាច​ Klopp ជួយ​ Liverpool ឲ្យ​​​ល្អ​​ជាង​ Man Utd

Jurgen Klopp អ្នកចាត់ការក្រុម​ Liverpool (ស្តាំ)

 

Sir Alex ​បារម្ភ​ខ្លាច​ Klopp ជួយ​ Liverpool ឲ្យ​​​ល្អ​​ជាង​ Man Utd

 

-ចុចអាន៖ លោក Ancelotti ចាប់​អារម្មណ៍​ការ​ទៅ​ដឹកនាំ​នៅ Man Utd

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail