ភ្នាក់​ងារ​យក​ភាស៊ី និង​អនាម័យ​ផ្សារ​ដើម​.គ​៦នាក់​ត្រូវ​សន្តិ​សុខ​ផ្សារ​ឃាត់ខ្លួន​

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ភ្នាក់​ងារ​យក​ភាស៊ី និង​អនា​ម័យ​ផ្សារ​ដើម​គរ​ចំនួន​៦​នាក់​ត្រូវ​សន្តិ​សុខ​ឃាត់​ខ្លួន​កាល​ពីវេលា​ម៉ោង​៤​ទៀប​ភ្លឺ​ ថ្ងៃ​ទី​៨ ធ្នូ នេះ ខណៈ​ពេល​ក្រុម​ហ៊ុន​ដេញ​ថ្លៃ​ប្រមូល​​សំរាម​ផ្សារ​ដើម​គរ​មិន​បាន​ដឹក​សំរាម​ចេញ​ពី​ផ្សារ​​ដើម​គរ​ជា​ហេតុ​ធ្វើ​ឱ្យអាជីវ​ករ​មាន​ប្រតិ​កម្ម​ចំពោះ​ប្រធាន​ផ្សារ​។

​ការ​ឃាត់​ខ្លួន​នេះ​ធ្វើ​ឡើង​ដើម្បី​ឱ្យ​ថៅ​កែភាស៊ី និង​អនា​ម័យ​ចូល​ខ្លួន​មក​ធ្វើ​កិច្ច​សន្យា​​​​​​​​​​​​​​​​​​ប្រមូល និង​ដឹក​សំរាម​​ចេញ​ឱ្បបាន​​ទៀង​ទាត់ឡើង​វិញ​។

តាម​ប្រភព​ថា កន្លង​មក​ការ​ប្រមូល​សំរាម​ចេញ​ពី​ផ្សារ​ដើម​គ​មាន​ការ​យឺត​យ៉ាវ​ជា​ហេតុ​ធ្វើ​ឱ្យ​សំរាម​នៅ​គចោល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​សណ្តាប់​ធ្នាប់​ក្នុង​ផ្សារ​ ហើយ​អាជីវ​ករ​មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ ​​ដូច្នេះ​​ហើយទើប​គណៈ​កម្មការ​ផ្សារ​បាន​ឱ្យ​សន្តិ​សុខ​ឃាត់​អ្នក​ប្រមូល​ភាស៊ី​ដើម្បី​ឱ្យ​ថៅ​កែចុះ​មក​ធ្វើ​កិច្ច​សន្យា​។

​​​​​​​​​​​​​​​​​​​​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ ក៏​មានការ​ប៉ះ​ទង្គិច​ពាក្យ​សម្តី​គ្នា​មួយ​ប្រាវរវាង​ប្រធាន​គណៈ​កម្មការ​ផ្សារ និង​ថៅ​កែ​យក​ភាស៊ី និង​អនាម័យ​ផង​ដែរ តែ​ទោះ​ជា​យ៉ាង​ណា​ខាង​ថៅ​កែ​ភាស៊ី និង​អនា​ម័យ​ក៏​បាន​ព្រម​ធ្វើ​កិច្ច​សន្យា​ទទួល​យក​សំរាម​ឱ្យ​បាន​ទៀង​ទាត់ និងទាន់​ពេល​វេលា​៕