ក្របី​​បាត់​ជិត​១​ឆ្នាំ​​​រក​ឃើញវិញ​ សមត្ថកិច្ច​​ប្រគល់​​ឱ្យ​ម្ចាស់ដើម​

ខេត្តបន្ទាយមានជ័យ ៖ ក្របី​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​រោគ ឃុំ​ស្ពាន​ស្រែង ស្រុក​ភ្នំស្រុក ដែល​បាន​បាត់​ជិត​មួយ​ឆ្នាំ​មក​ហើយ​នោះ ដោយសារ​តែ​ការ​ផ្អើល​ហ្វូង ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រាវជ្រាវ​រក​ឃើញ​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ កាលពី​វេលា​ព្រឹក​ថ្ងៃ​០៧ ធ្នូ  ២០១៥ មាន​ទីលំនៅ​ភូមិ​រោគ ឃុំ​ស្ពាន​ស្រែង ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ  ។

លោកស្រី​ជំទប់​ទី​១ ឃុំ​ស្ពាន​ស្រែង បាន​លើក​ឡើង​ថា ឈ្មោះ​រី ឃិ​ន អាយុ​៥៨​ឆ្នាំ ជា​ម្ចាស់​ក្របី គាត់​មាន​ជីវភាព​ក្រីក្រ ហើយ​គាត់​បាន​ចិញ្ចឹម​ក្របី​ចំនួន​៤​ក្បាល ទាំង​កូន​ក្របី​តូច​ៗ ហើយ​ក្របី​របស់​គាត់​បាន​បាត់ កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ ២០១៥ មក​ម្ល៉េះ ។

ក្រោយ​ពី​បាត់​ក្របី​នេះ  កម្លាំង​នគរបាល​ខេត្ត​ដែល​មាន​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​រិះរក​គ្រប់​វិធានការ​ជំនាញ ឈាន​ដល់​ការ​ស្រាវជ្រាវ​រក​ឃើញ​វិញ​នៅ​ក្នុងស្រុក​ព្រះនេត្រព្រះ ដោយ​មាន​ប្រជាពលរដ្ឋ​ទីនោះ ចាប់​ទុក ក៏​យក​មក​ប្រគល់​ឱ្យ​ម្ចាស់​ក្របី​វិញ ។