រញ្ជួយ​ដី​កម្រិត​៧,២រ៉ិចទ័រ កក្រើក​ជួរ​ភ្នំ​នៅ​​អាស៊ី​កណ្ដាល

រញ្ជួយ​ដី​កម្រិត​៧,២រ៉ិចទ័រ កក្រើក​ជួរ​ភ្នំ​នៅ​​អាស៊ី​កណ្ដាល

​ប្រទេស​តាហ្ស៊ីគីស្ថាន ដែល​ស្ថិត​នៅ​តំបន់​អាស៊ី​កណ្ដាល បាន​​ជួប​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង​ក្លា​មួយ​កាល​​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​​ នៅ​តាម​តំបន់​ជួរ​ភ្នំ​ មិន​សូវ​មាន​ប្រជាជន​រស់​នៅ​ ក្នុង​កម្រិត ៧,២រិចទ័រ។ នេះ​បើ​តាម​​​សេចក្ដី​រាយ​ការណ៍​របស់​ភ្នាក់ងារ​វាស់​ស្ទង់​ភូមិសាស្ត្រ​អាមេរិក (USGS)។

 

រញ្ជួយ​ដី​កម្រិត​៧,២រ៉ិចទ័រ កក្រើក​ជួរ​ភ្នំ​នៅ​​អាស៊ី​កណ្ដាល
 

ភ្លាម​ៗ​ក្រោយ​​កើត​ហេតុ​ មិន​ទាន់​មាន​សេចក្ដី​រាយ​ការណ៍​ពី​ការ​ខូច​ខាត​នៅ​ឡើយ​ទេ។ ​ចំណុច​រញ្ជួយ​​​មាន​ចម្ងាយ ១០៩​គីឡូម៉ែត្រ ភាគ​ខាង​លិច​តំបន់​ភ្នំ​ដាច់​ស្រយាល Murghob។ ចំណែក​​ជម្រៅ​​រញ្ជួយ​​​ពី​ផ្ទៃ​ដី​ទៅ​ក្រោម​​​​​មាន​ជម្រៅ ២៦គីឡូម៉ែត្រ ​ហើយ​បាន​ធ្វើ​ឲ្យ​​រង្គើ​អគារ​ជាច្រើន​ខ្នង​​​របស់​ប្រទេស​ក្បែរ​ខាង​​ដូច​ជា​ទីក្រុង​ញ៉ូដេលី ប្រទេស​ឥណ្ឌា និង​​ទីក្រុង​អ៊ីស្លាម៉ាបាត ប្រទេស​ប៉ាគីស្ថាន។

 

ប្រទេស​តាហ្ស៊ីគីស្ថាន​ស្ថិត​នៅ​ភាគ​កណ្ដាល​​​អាស៊ី ដែល​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេស​អាហ្វហ្គានីស្ថាន និង​គីហ្ស៊ីគីស្ថាន​៕

 

រញ្ជួយ​ដី​កម្រិត​៧,២រ៉ិចទ័រ កក្រើក​ជួរ​ភ្នំ​នៅ​​អាស៊ី​កណ្ដាល
 

រញ្ជួយ​ដី​កម្រិត​៧,២រ៉ិចទ័រ កក្រើក​ជួរ​ភ្នំ​នៅ​​អាស៊ី​កណ្ដាល

 

ចុចអាន៖ កម្មវិធី​​ទូរសព្ទ​​​ឥត​គិត​ថ្លៃ​​​ទាំង​​៤ ​ឲ្យ​ដឹង​ពេល​មាន​​គ្រោះ​រញ្ជួយ​ដី

 

ប្រែសម្រួល៖ ឡេង ភារុណ
ប្រភព៖ CNN