ភូមិ ​៦ ​នៅ​សៀមរាប​ធ្វើ​ឱ្យ​ទេសចរ​ចាប់​អារម្មណ៍ ព្រោះ​​តែ​​ជីវភាព​ប្រជា​ជន

ភូមិ ​៦ ​នៅ​សៀមរាប​ធ្វើ​ឱ្យ​ទេសចរ​ចាប់​អារម្មណ៍ ព្រោះ​​តែ​​ជីវភាព​ប្រជា​ជន

ប្រាសាទ​អង្គរវត្ត ជា​តំបន់​ទេសចរណ៍​​ប្រវត្តិសាស្ត្រ​ទី​មួយ ក្នុង​ចំណោមតំបន់​​ទេសចរណ៍​នានា ដែល​ភ្ញៀវ​ជាតិ និង​អន្តរជាតិទៅ​ទស្សនាច្រើន ហើយ​ក្នុង​នោះ​ភូមិទី ៦ សង្កាត់​ចុងឃ្នៀស ខេត្តសៀមរាប ក៏​ជាកន្លែង​ទាក់ទាញ​ទេសចរ ​បរទេស​មួយ​ផង​ដែរ។

 

ភូមិ ​៦ ​នៅ​សៀមរាប​ធ្វើ​ឱ្យ​ទេសចរ​ចាប់​អារម្មណ៍ ព្រោះ​​តែ​​ជីវភាព​ប្រជា​ជន

 

 

កន្លែង​ពោរពេញ​ដោយ​ផ្ទះ​ជាច្រើន​ខ្នង ជាពិសេស​ផ្ទះ​តូចៗ​មាន​ជើង​សសរ​​ប៉ិន​កំភួន​ជើង​ មនុស្ស​ចាស់​នៅ​ចម្រុះ​គ្នា បញ្ជាក់​ពី​​​ជីវភាព​របស់​អ្នក​ភូមិ ​ជា​​ហេតុផល​សំខាន់​​មួយ ក្នុង​ការ​ទាក់ទាញ​ជនបរទេស​គ្រប់​ទិសទី​​មក​ទស្សនា​នៃ​ជីវិត​ ក៏ដូចជា វប្បធម៌​នៃ​ការ​​រស់​នៅ​របស់​អ្នក​ភូមិ។

 

ព្រោះ​តែ​ប្រជាជន​មាន​ជីវភាព​ក្រីក្រ ​​តំបន់​ទេសចរណ៍​​មិន​ប្រវត្តិសាស្ត្រ​នេះ បាន​ធ្វើ​ឱ្យ​លំហូរ​ទេសចរ​បរទេស កើន​ឡើង​​ជា​បន្តបន្ទាប់។ នេះ​បើ​តាម​ការ​រៀបរាប់​របស់​អ្នកស្រី សុភី ដែល​កំពុង​ឈរ​ពរ​កូន​តូច​។

 

អ្នក​​ភូមិ ៦ រូប​នេះ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ “គេ​ឃើញ​អ្នក​ស្រុក​នៅ​ទីនេះ​ក្រ ទើប​គេ [បរទេស] មក​មើល។ គេ​ឃើញ​លំបាក គេ​ចេះ​តែ​មក​មើល គេ​ជួយ…បារាំង​មក​ច្រើន​ជាងគេ​ពេល​ខែ​នេះ [ខែ​ប្រាំង]​”​។

 

ចំណែក​​អ្នកភូមិ​មួយ​រូប​ទៀត​​ឈ្មោះ ផាត បាន​បង្ហើប​​ពី​មូលហេតុ​ផ្សេង​មួយ​ទៀត​ថា ការ​ចល័ត​ផ្ទះ​ចុះឡើង​តាម​ទឹក​ទន្លេសាប ជា​កត្តា​ជំរុញ​ឱ្យ​ទេសចរ​បរទេស ចាប់​អារម្មណ៍ និង​មក​ទស្សនា​​ ឥត​ដាច់។ លោក​បន្ត​ថា កាល​ពី​​មុន ពេល​ទឹកឡើង​​ខ្លាំង​ម្ដងៗ ផ្ទះ​អ្នកភូមិ​ជាច្រើន​ខ្នង ត្រូវ​ចល័ត​រក​ទី​ទួលសុវត្ថិភាព បើ​មិន​ដូច្នេះ​ទេ​អ្នកភូមិ​ត្រូវ​បង្ខំ​រើឥវ៉ាន់​ចេញ ដោយ​បន្សល់​ទុក​តែ​សំបក​ផ្ទះ​ប៉ុណ្ណោះ។ យ៉ាងណាមិញ​ប៉ុន្មាន​ឆ្នាំ​នេះ ប្រជាជន​ក្រីក្រ​ក្នុង​តំបន់​នេះ មិន​សូវ​ជា​រើ​ផ្ទះ​ដូច​មុន​ទេ ព្រោះ​តែ​ទឹកទន្លេ​​មាន​កម្រិតទឹក​ទាប។

 

ភូមិ ​៦ ​នៅ​សៀមរាប​ធ្វើ​ឱ្យ​ទេសចរ​ចាប់​អារម្មណ៍ ព្រោះ​​តែ​​ជីវភាព​ប្រជា​ជន

 

ភូមិ ​៦ ​នៅ​សៀមរាប​ធ្វើ​ឱ្យ​ទេសចរ​ចាប់​អារម្មណ៍ ព្រោះ​​តែ​​ជីវភាព​ប្រជា​ជន

 

ភូមិ ​៦ ​នៅ​សៀមរាប​ធ្វើ​ឱ្យ​ទេសចរ​ចាប់​អារម្មណ៍ ព្រោះ​​តែ​​ជីវភាព​ប្រជា​ជន

 

ភូមិ ​៦ ​នៅ​សៀមរាប​ធ្វើ​ឱ្យ​ទេសចរ​ចាប់​អារម្មណ៍ ព្រោះ​​តែ​​ជីវភាព​ប្រជា​ជន

 

ភូមិ ​៦ ​នៅ​សៀមរាប​ធ្វើ​ឱ្យ​ទេសចរ​ចាប់​អារម្មណ៍ ព្រោះ​​តែ​​ជីវភាព​ប្រជា​ជន

 

ចំណែក​លោក ក្រុង ក្រាន អ្នក​ភូមិ​ដែល​ត្រូវ​បាន​​អ្នក​ក្បែរ​ខាង​គោរព​ស្រលាញ់ បាន​បង្ហើប​ឱ្យ Sabay ដឹង​ថា ជីវភាព​ក្រីក្រ​លំបាក​តោកយ៉ាក ជា​កត្តា​ជំរុញ​ឱ្យ​បរទេស​មក​ទស្សនា។ “អ្នក​នៅ​នេះ​ក្រ​ណាស់! ពេល​បរទេស​​​មក​ ​​អ៊ីចឹង​ទៅ អ្នក​ភូមិ​ខ្លះ​គេ​ជួយ គេ​ឃើញ​លំបាក​គេ​អាណិត។ អ្នក​ខ្លះ​រក​តែ​អង្ករ​ច្រក​ឆ្នាំង​មិន​​បាន​ផង”។ បុរស​ចិត្ត​មាន​ចិត្តធម៌​ថ្លែង​បញ្ជាក់។

 

កាល​ពីល្ងាច​​ថ្ងៃ​ទី ៥ ខែ​ធ្នូ​ឆ្នាំ ​២០១៥ លោក Peter មក​ពី​ប្រទេស​ប៉ូឡូញ ជា​ជន​បរទេស​ម្នាក់ ក្នុង​ចំណោម​ភ្ញៀវ​ផ្សេងទៀត ដែល​បាន​មក​ទស្សនា ភូមិទី​ ៦ សង្កាត់ចុង​ឃ្នៀស​នេះ។ លោក​ប្រាប់​ថា លោក​ពិត​ជា​​អាណិត​​ ពេល​ឃើញ​ប្រជាជន​ច្រើន​គ្រួសារ មាន​ជីវភាព​​ក្រីក្រ​បែប​នេះ ជា​ពិសេស​ក្មេងៗ​ដែល​ត្រូវ​ការ​ការ​សិក្សា​ជា​ចាំបាច់។

 

នៅ​តាម​បណ្ដោយ​ផ្លូវ​ទៅ​តំបន់​រមណីយដ្ឋាន​ភ្នំ​ក្រោម ប្រជា​ពលរដ្ឋខ្លះដែល​​​កំពុង​រស់នៅក្នុង​ភូមិទី ៦ ​ចម្ងាយ ១១ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​សៀមរាប​នេះ បាន​ពឹង​ផ្អែក​លើ​មុខ​របរ​បើក​ទូក​ដឹកភ្ញៀវ នៅ​បឹង​ទន្លេសាបក្នុង​ភូមិសាស្ត្រ​ សង្កាត់ចុងឃ្នៀស ខេត្ត​សៀមរាម៕ ​

 

ចំការ​ស្នេហ៍​ក្បែរ​បង្កើយ បាន​ទៅ​លេង​​ហើយពិត​​ជា​ជក់ចិត្ត

ប្រាសាទ​បា​សែត អតីត​ទីកន្លែង​ដ៏​ស័ក្ដិសិទ្ធិ​មួយ​ដែល​គេ​មិនសូវ​ស្គាល់

 

អត្ថបទ៖ អ៊ុំ សុភក្តិ