គណបក្ស​ប្រឆាំង​ធ្វើ​ពហិការ​សម័យ​ប្រជុំ​វិសាមញ្ញ​​ព្រឹទ្ធសភា​ ខណៈ​​​ច្បាប់​​​ចំនួន​​​ពី​​​រត្រូវ​​​បាន​​​អនុម័ត

យោង​តាម​សេចក្ដី​ថ្លែងការណ៍​​​មួយ​ឲ្យ​ដឹង​ថា កាល​ពី​ម្សិលមិញសមាជិក​ព្រឹទ្ធសភា​​៤៦​រូប​​មកពី​​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​​​នូវ​​ច្បាប់​ថវិកា​ជាតិ​ និង​​ច្បាប់​ទូរគមនាគមន៍​ ដោយ​គ្មាន​​ វត្តមាន​សមាជិក​ព្រឹទ្ធសភា​​​ដែល​​​ធ្វើ​​​ពហិការ​​​​មិនចូល​រួមចំនួន​​១០រូប​​​​មកពី​​គណបក្ស​ សម រង្ស៊ី​។

ច្បាប់​ទាំង​នេះ​ត្រូវ​បាន​អនុម័ត​​ជា​​ឯកច្ឆន្ទ​ដោយ​​សមាជិក​សភា​​៦៦​រូប​នៅ​ក្នុង​សភា​ដែល​មាន​តែ​​វត្តមាន​របស់​សមាជិកសភា​​​មកពី​​គណបក្ស​ប្រជាជន​​កាលពី​ថ្ងៃទី​​៣០ ខែ​វិច្ឆិកា ដោយ​សមាជិក​សភា​៥៥​រូប​របស់​គណ​​​បក្ស​សង្គ្រោះ​ជាតិ​​​បាន​​ធ្វើ​ពហិការ​សម័យ​​​ប្រជុំ​នេះ ជា​ការ​តវ៉ា​នឹង​ការ​​​វាយ​ប្រហារ​ទាំង​ផ្លូវ​កាយ​ និងផ្នែក​​នយោបាយ​នាពេល​ថ្មីៗ​លើ​គណបក្ស​នេះ​។

សេចក្ដី​​ថ្លែងការណ៍​របស់​ព្រឹទ្ធសភា​​បាន​លើកឡើង​ថា សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​៤៦​រូប​ដែល​មាន​វត្តមាន​កាលពី​ម្សិលមិញ បាន​អនុម័ត​ច្បាប់​ទាំង​នេះ​។ លោក ចេប កឹមអេង សមាជិក​ព្រឹទ្ធសភា​គណបក្ស​​ សម រង្ស៊ី ​បាន​មាន​ប្រសាសន៍​ថា គណបក្ស​ប្រឆាំង​​បាន​ធ្វើ​ពហិការ​​ការ​បោះ​ឆ្នោត​នេះ​​ស្រប​នឹង​​ការ​ធ្វើ​ពហិការ​​មិន​ចូលរ​ួម​​ប្រជុំ​​​សភា​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ទាម​ទារ​​​ឲ្យ​មាន​ការ​ធានា​សន្តិសុខ​​របស់​សមាជិក​​​​ខ្លួន និង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ចូល​រួម​​ក្នុង​កិច្ចសហការ​សភា​។

លោក កឹមអេង បានមាន​ប្រសាសន៍​ថា     “​ការ​អនុម័ត​​នៅ​សភា​ជាតិ​ត្រូវ​បាន​​ធ្វើ​ឡើង​ដោយ​សមាជិក​សភា​ឯក​បក្ស​​ ខណៈ​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ពហិការ​មិន​ចូល​រួម​​ប្រជុំ ដូច្នេះ​ យើង​គិត​ថា ច្បាប់​ទាំង​នេះ​ដែល​ត្រូវ​បាន​អនុម័ត​ ដោយ​សមាជិក​សភា​នៃ​បក្ស​នយោបាយ​​​​តែ​មួយ​​ មិន​ឆ្លុះ​បញ្ចាំង​​គោល​ការណ៍​នៃ​​លទ្ធិ​​​ប្រជាធិបតេយ្យ​ទេ។ ដូច្នេះ យើង​​បាន​ធ្វើ​ពហិការ​​សម័យ​ប្រជុំ​នេះ​នៅ​ថ្ងៃ​នេះ”៕ និត​​​​​​​​​​

The post គណបក្ស​ប្រឆាំង​ធ្វើ​ពហិការ​សម័យ​ប្រជុំ​វិសាមញ្ញ​​ព្រឹទ្ធសភា​ ខណៈ​​​ច្បាប់​​​ចំនួន​​​ពី​​​រត្រូវ​​​បាន​​​អនុម័ត appeared first on ខេមបូឌា ដេលី.