ប្រើរូបមន្តមួយនេះ អាចសម្អាតស្បែកជុំវិញតំបន់​ឯកជន​ឲ្យស​យ៉ាងឆាប់រហ័ស

ជាទូទៅ ទាំងបុរសទាំងស្រ្តីគ្រប់រូប​មិនអាច​គេចផុត​ពីបញ្ហាមួយ​នេះឡើយ។ ស្បែកខ្មៅ​ស្រអាប់ គឺជាសារធាតុ​ដែលកំណត់​ដោយ​អាត្រានៃភាពង​ងឹតដែល​គ្រប់ដណ្ដប់​នៅ​លើ​ស្បែក។ ជាធម្មតា វាលេចឡើង​នៅត្រង់តំបន់​ចន្លោះភ្លៅខាងក្នុង។
 
ប្រើរូបមន្តមួយនេះ អាចសម្អាតស្បែកជុំវិញតំបន់​ឯកជន​ឲ្យស​យ៉ាងឆាប់រហ័ស
មូលហេតុ​ដែលបណ្តោលឲ្យស្បែកខ្មៅ
ជាទូទៅ វាគ្មាន​សញ្ញាដែល​បង្ហាញឲ្យដឹង​ពីការលេចឡើង​នៃស្ថាន​ភាពខ្មៅស្រអាប់​មួយនេះ​បានឡើយ។ ទោះជាយ៉ាង​ណា ជាញឹកញាប់​វាតែងកើតឡើង​ទៅលើ​មនុស្ស​ដែល​មានជំងឺទឹកនោមផ្អែមប្រភេទ ២ គឺងាយ​នឹងលេចឡើង​បញ្ហាមួយ​នេះណាស់។
រោគសញ្ញា​នៃស្នាមខ្មៅស្រអាប់
ស្នាមខ្មៅ​ស្រអាប់ ជាទូទៅបាន​លេចឡើង​នៅត្រង់តំបន់​ចន្លោះភ្លៅខាងក្នុង។ តែទោះ​ជាយ៉ាងណា វាក៏នៅតែ​អាចធ្វើឲ្យ​ប៉ះពាល់​តំបន់ខ្លះ​នៃស្បែក​ផ្សេអទៀតបានដែរ។

តើត្រូវធ្វើដូចម្ដេចដើម្បី​កម្ចាត់ស្បែក​ខ្មៅស្រអាប់​ត្រង់​តំបនឯកជនបាន?

១. ប្រទាលកន្ទុយក្រពើ
វាមានសមត្ថភាពខ្ពស់​ដើម្បីផ្ដល់នូវភាពប្រសើរឡើង​ដល់រោមត្រង់​តំបន់ឯកជន និងជួយចិញ្ចឹមស្បែក​របស់អ្នកបាន​យ៉ាងល្អ។ ដូច្នេះ​ហើយ វាជួយពន្លឿន​ក្នុងការ​បង្កើតឡើងវិញ​នៃស្បែក និង​ការពារជំងឺមហារីក​ផងដែរ។
អ្នកគួរតែយក​ជែលប្រទាលកន្ទុយក្រពើចេញ​ពីស្លឹករបស់វា។ បន្ទាប់​មក អនុវត្តនៅលើតំបន់​ដែលរងផលប៉ះពាល់ ហើយទុកឲ្យបាន ២០ នាទី។ ដើម្បីទទួលបាន​លទ្ធផល​ដ៏ល្អ​បំផុត​នោះ អ្នកគួរ​អនុវត្តវា​ឡើងវិញ​តាមវិធីនេះ​ជារៀងរាល់ថ្ងៃ។
២. ម្សៅសូដា
ម្សៅ​សូដា ជាភ្នាក់ងាថាមពលធម្មជាតិ​មួយ ដែលអាច​បន្សុទ្ធស្បែក និងបន្ថយ​សារធាតុស្បែក​របស់អ្នក។ ល្បាយដែល​ធ្វើពីម្សៅ​សូដា និងទឹកត្រូវបាន​គេបង្ហាញ​ថា មានប្រសិទ្ធិភាព​ខ្លាំងណាស់​ក្នុងការ​កាត់បន្ថយសារធាតុ​ផ្សែងៗ​ដែលនៅជុំវិញ​តំបន់ឯកជន។ ការលាយល្បាយនេះ ត្រូវដាក់​ម្សៅសូដា ៣ភាគ ជាមួយ​នឹងទឹក ១ភាគ ក្នុង​គោលបំណង​ដើម្បី​ទទួលបាន​ល្បាយខាប់​ដ៏ល្អប្រសើរ។
អនុវត្តការ​លាបល្បាយ​នេះ នៅលើតំបន់​ដែលរងផលប៉ះពាល់ និងអនុញ្ញាត​រក្សាទុកវា​ឲ្យស្ងួត។ បន្ទាប់មក លាង​ជម្រះវាចេញ​បន្ទាប់ពីរក្សាទុក​បានច្រើន​នាទី។ ដើម្បីទទួល​បាន​ប្រសិទ្ធិភាព​ខ្ពស់ អនុវត្តវា​ឲ្យបាន ២ដង ក្នុងមួយ​សប្ដាហ៍ទើប​ជាការប្រសើរ។
៣. ក្រូចឆ្មា
ក្រូចឆ្មា​មានលក្ខណៈសម្បត្តិពន្លឺ​កាំរស្មីពីធម្មជាតិ។ លើសពីនេះទៀត គឺវាជាប្រភពល្អ​មួយនៃវីតាមីន C និងមាន​សមត្ថភាពខ្ពស់​ជាងគេបំផុត ក្នុងការ​លុបបំបាត់​កោសិកា​ដែល​ងាប់ពីស្រទាប់ស្បែក និងជួយ​ឲ្យសម្បុរ​ស្បែក​របស់អ្នកភ្លឺរលោង ហើយមានសំណើម។ ជួយពន្លឿនក្នុង​ការបង្កើតកោសិកាស្បែកឡើងវិញ​បានយ៉ាងល្អប្រសើរ។
ពុះក្រូចឆ្មាជាពីរចំណែក អនុវត្ត​នៅលើតំបន់​ដែលរងផលប៉ះពាល់ និងការលាប​រឹតឲ្យបាន​ច្រើននាទី។ អនុញ្ញាត​ធ្វើសកម្មភាពនេះឲ្យ​បាន ២០ នាទី ហើយបន្ទាប់​មកលាងសម្អាត​វាចេញ​ជាមួយទឹក​ក្ដៅឧណ្ឌៗ។
ជម្រើសមួយផ្សេងៗ គឺលាយទឹកក្រូចឆ្មា​ជាមួយនឹងទឹកឃ្មុំមួយ​ស្លាបព្រាបាយ រួចលាបល្បាយ​នេះ នៅលើតំបន់​ដែលរងផល​ប៉ះពាល់។ អនុញ្ញាត​ធ្វើសកម្មភាព​ឲ្យបាន ២០ នាទី បន្ទាប់​លាងសម្អាតវា​ចេញជាមួយនឹង​ទឹកត្រជាក់​ធម្មតា។
៤.ត្រសក់
ត្រសក់ក៏​មានលក្ខណៈសម្បត្តិជួយឲ្យស្បែកមាន​សម្បុរភ្លឺថ្លាតាមបែបធម្មជាតិដែរ។ អ្នកអាច​ប្រើពួកវា​នៅក្នុងការរួមបញ្ចូលគ្នា​ជាមួយនឹង​ទឹកក្រូចឆ្មា។ ក្រូចឆ្មានេះ​នឹងជួយ​សម្រាល​ស្បែក​របស់អ្នក​ខណៈពេល​ដែលត្រសក់​ជួយទប់ស្កាត់​ការរលាកនឹង​ការបន្ធូរស្បែក​របស់អ្នក។
ដូចគ្នានេះដែរ អ្នកអាច​លាយទឹក​កំបោរជាមួយទឹកត្រសក់ និងទឹក​រមៀត។ ទឹកក្រូចឆ្មា​នឹងធ្វើឲ្យស្បែក​របស់អ្នកស​យ៉ាងឆាប់​រហ័ស និងលុបបំបាត់​ចោល​នូវកោសិកា​ដែលងាប់, ត្រសក់​បាន​ផ្ដល់នូវភាព​ត្រជាក់, ខណៈពេលដែល​រមៀតជួយកម្ចាត់​ស្នាមស្រអាប់​នោះ។ អ្នកអាចធ្វើវា​បានជារៀងរាល់ថ្ងៃ​បើមានពេលវេល​គ្រប់គ្រាន់។ អ្នកនឹង​ឃើញ​ប្រសិទ្ធិភាព​ក្នុងពេល​ត្រឹមតែ ២ ទៅ ៣ ថ្ងៃតែ​ប៉ុណ្ណោះ៕
ដោយ៖ Brugn
ដោយ៖ justnaturallife

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ប្រើរូបមន្តមួយនេះ អាចសម្អាតស្បែកជុំវិញតំបន់​ឯកជន​ឲ្យស​យ៉ាងឆាប់រហ័ស