រា​ជ​រដ្ឋា​ភិ​បា​ល​ប​ង្កើ​ត​គណៈ​កម្ម​កា​រ​ច​ម្រុះ លើ​កា​រ​ទ​ប់​ស្កា​ត់ ការ​កា​ប់​ព្រៃ​ឈើ និ​ង​ការ​រុក​រាន​ដី​ខុស​ច្បា​ប់​ នៅ​ប្រា​សាទ​កោះកេ​រ​

ព្រះវិហារ៖ រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា តា​ម​រយៈ​អា​ជ្ញា​ធ​រ​ជា​តិ​អ​ប្ស​រា ស​ហ​កា​រ​ជា​មួ​យ សា​លា​ខេ​ត្ត​ព្រះ​វិ​ហា​​រ​ នឹ​ង​ប​ង្កើ​ត​គ​ណៈ​ក​ម្ម​កា​រចម្រុះ​​មួ​យ ដើ​ម្បី​ទ​ប់​ស្កា​ត់​កា​រ​រុក​រា​ន​ដី និ​ង​កា​រ​កា​ប់​ព្រែ​ឈើ ក្នុ​ង​តំ​ប​ន់អភិ​រក្ស​នៃ​ប្រា​សា​ទ​កោះ​កេ​រ ។ ការសម្រេចបង្កើតណៈកម្មការចម្រុះនេះ ស្របតាមស្មារតីនៃកិច្ចប្រជុំមួយ នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៧ ខែ ធ្នូ ឆ្នាំ ២០១៥ ក្រោ​ម​អ​ធិ​ប​តី​ភា​ព នា​យ​ឧត្ត​ម​សេ​នី​យ៍ មាស សុភា ប្រ​ធា​ន​ក្រុ​ម​កា​រ​ងា​រ​ថ្នា​ក់​ជា​តិ​ ចុះ​ជួ​យ​ខេ​ត្ត​ព្រះ​វិ​ហា​រ និ​ង​មា​ន​កា​រចូ​ល​រួម​ ពី​សំ​ណា​ក់​អ​ភិ​បា​ល​​ខេ​ត្ត​ព្រះ​វិ​ហា​រ អ​គ្គ​នា​យ​ក​អា​ជ្ញា​ធ​រ​ជា​តិ​អ​ប្ស​រា​ អ​គ្គ​នា​យ​ក​អា​ជ្ញា​ធ​រ​ជា​តិ​ព្រះ​វិ​ហារ និ​ង​មន្ត្រី​ពាក់​ព័ន្ធ​ជា​ច្រើន​ទៀត​ ។ គណៈកម្មការចម្រុះនេះ នឹងមានអាជ្ញាធរជាតិអប្សរា ដែលទទួលបន្ទុកអភិរក្សប្រាសាទតំបន់កោះកេរ ជាប្រធាន និង​មាន​ស​មា​ស​ភា​ព ចូ​ល​រួម​ពី​អ​ភិ​បា​ល​រង ខេ​ត្ត​ព្រះ​វិ​ហារ ម​ន្ទី​រពា​ក់​ព័ន្ធ និ​ង​សម​ត្ថ​កិ​ច្ច​មូ​ល​ដ្ឋា​ន ។ សូមបញ្ជាក់ថា តំបន់ប្រវត្តិសាស្រ្តកោះកេរ មានទីតាំងស្ថិតនៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រា​សា​ទ​កោះ​កេ​រ ​បា​ន​ក​សា​ង​ឡើង​ ក្នុ​ង​រជ្ជ​កា​ល​ព្រះ​បា​ទ​ជ័យ​វរ័្មន​ទី ៤ ឧ​ទ្ទិស​ថ្វា​យ​ព្រះ​ឥ​សូរ តា​ម​បែប​ព្រ​ហ្ម​ញ្ញ​សា​ស​នា​ ។ ប្រា​សាទ​នេះ​ពី​ដើ​ម​ឈ្មោះ​ឆ​ក​គ​គីរ ឬ​ផៃ្ទ​ដី​គោក​​គ​គីរ ស​ព្វ​ថៃ្ង​ហៅ​ថា អ​តី​ត​រាជ​ធា​នី​កោះ​កែរ […]