វេទិកាសាធារណៈ​ក្នុង​វត្ត «​ធម្ម​រាជ្យ​» ផ្ទុះ​ការ​ប្រឆាំង​មិន​ឱ្យ​អតីត​អ្នក​កសាង​វត្ត​ត្រឡប់​មក​ស្នាក់​នៅ​វិញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ខណៈ​នេះ​ក្នុង​វត្ត «​ធម្ម​រាជ្យ​» ស្ថិត​ក្នុង​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ កំពុង​តែ​មានការ​ប្រទាំង​ប្រទើស​រវាង​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ក្នុង​វេទិកាសាធារណៈ​មួយ​ដែល​បាន​ធ្វើ​ឡើង​នា​វេលា​ព្រឹក​ថ្ងៃ​ទី​០៨ វិច្ឆិកា ២០១៥ នេះ ពាក់ព័ន្ធ​ប្រឆាំង​រឿង​ដែល​លោក​រស់ សា​រិ​ន ជា​អតីត​ជា​អ្នក​កសាង​វត្ត ចង់​មក​ស្នាក់​នៅ​គ្រប់គ្រង​វត្ត​វិញ ខណៈ​ដែល​មាន​ព្រះសង្ឃ​កំពុង​គ្រប់គ្រង​វត្ត​ហើយ​នោះ ។

ប្រភព​បានឱ្យ​ដឹង​ថា លោក​រស់ សា​រិ​ន នេះ​ដែរ ត្រូវ​គេ​ដឹង​ថា បាន​បណ្តេញ​ចេញពី​វត្ត​ព្រោះ​មានរឿង​អាស្រូវ​ជា​ច្រើន​រហូត​ចូល​ដល់​តុលាការ​ទៀត​ផង ។ នៅ​ក្នុង​វេទិកាសាធារណៈ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រឆាំង​ដាច់ខាត មិន​ឱ្យ​លោក​រស់ សា​រិ​ន ត្រឡប់​មក​ស្នាក់​​នៅ​វិញ​ទេ ដោយ​គ្រាន់តែ​ឱ្យ​លោក​រស់ សា​រិ​ន ផ្តល់​ជា​ថវិកា​សម្រាប់​កសាង​វត្ត​បាន​ហើយ ។

ទោះបីជា​យ៉ាងណា គេ​មិន​ទាន់​ដឹង​ថា មាន​ចំណាត់ការ​បែប​ណា​នៅឡើយ​ទេ ។