យក​របស់​ខ្មោច​ ខ្មោច​នឹង​មក​តាម​ទារ​យក​វិញ​?

យក​របស់​ខ្មោច​ ខ្មោច​នឹង​មក​តាម​ទារ​យក​វិញ​?

របស់​គ្រប់​យ៉ាង​តែង​មាន​ម្ចាស់ បើ​អ្នក​ចង់​បាន​របស់​គេ គេ​នឹង​មក​តាម​ទារ​វិញ​មិន​ខាន។ ជឿ​ទេ​ថា​យក​ទ្រព្យ​របស់​ខ្មោច​ គឺ​មិន​អាច​រស់នៅ​បាន​សុខ​ឡើយ ស្រួល​មិន​ស្រួល​ ខ្មោច​តាម​លង​ដល់​ផ្ទះ ភ័យ​ផ្អើល​គេង​មិន​លក់​ផង​ក៏​ថា​បាន។ ការ​ឆ្លៀត​លួច​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ស្លាប់​ ពេល​ជួប​គ្រោះថ្នាក់​ចរាចរណ៍ មាន​អ្នក​ខ្លះ​គេ​ហ៊ាន​យក​ដោយ​គ្មាន​ព្រួយ​បារម្ភ ហើយ​អ្នក​ខ្លះ​ក៏​មិន​ហ៊ាន​យក ព្រោះ​គេ​ខ្លាច​មាន​គ្រោះ​ចង្រៃ​អន្ទោល​តាម​ខ្លួន ឬ​ជួប​ហេតុភេទ​អាក្រក់​ៗ​ណា​មួយ​ក្នុង​ជីវិត។
 
«ខ្មោច​ទារ​របស់» ​សាច់រឿង​ខ្លី​មួយ​របស់​ប្រលោមលោក ​Sabay និយាយ​ពី​ព្រលឹង​ខ្មោច​ស្រី​ដែល​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់​នៅ​ស្ពាន​កំបុត​ដៃ។ បន្ទាប់​មក​ មាន​កំលោះ​ប្រមឹក​ស្រា​ម្នាក់​ ដើរ​មក​ពី​ណា​មិន​ដឹង ក៏​បាន​ប្រទះ​ភ្នែក​ឃើញ​ហេតុការណ៍​នេះ ​គាត់​គិត​ថា​មិន​មាន​អ្នក​ណា​ឃើញ ​ក៏​​លួច​យក​ចិញ្ចៀន​ជា​ទី​ស្រលាញ់​បំផុត​របស់​ជន​រងគ្រោះ​ដាក់​ហោប៉ៅ​ រួច​ដើរ​ទៅ​ផ្ទះ​ធ្វើ​ព្រងើយ ​ដូច​គ្មាន​រឿង​អ្វី​កើត​ឡើង។

 

យក​របស់​ខ្មោច​ ខ្មោច​នឹង​មក​តាម​ទារ​យក​វិញ​?
 
ព្រលឹង​ក្មេង​ស្រី​​នៅ​វិលវល់​នឹង​ចិញ្ចៀន​របស់​ខ្លួន នាង​ចង់​បាន​វា​មក​វិញ និង​ចង់​សម្លាប់​បុរស​លោភលន់​ឱ្យ​ទាល់តែ​បាន តែ​ដោយ​នាយ​ម្នាក់​នោះ​មាន​រាសី​ខ្ពស់​ មាន​បារមី​នៅ​ចាំ​ថែរក្សា​ ទើប​ព្រលឹង​ខ្មោច​តៃហោង​មិន​អាច​ចូល​ជិត​ខ្លួន​គេ​បាន​ឡើយ។ មិន​អាច​ចូល​ជិត​បាន​មែន តែ​ខ្មោច​ស្រី​តែងតែ​ឈរ​នៅ​ក្រៅ​របង​ផ្ទះ​រៀងរាល់​យប់ រង់ចាំ​ដល់​ថ្ងៃ​ដែល​អ្នក​កំលោះ​នេះ​ថមថយ​បារមី​ នឹង​អាល​ចូល​ទៅ​ចាប់​កាច់​បំបាក់​ក​ចោល​តែ​ម្ដង។

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ
 
តើ​អាច​មាន​វិធី​ជួយ​ជីវិត​បុរស​លោភលន់​ទ្រព្យ​របស់​គេ​ម្នាក់​នេះ ឱ្យ​រួច​ផុត​ពី​គ្រោះ​កាច​នេះ​បាន​ឬ​ទេ បើ​សិន​ជា​បាន​ តើ​វិធី​នោះ​ជា​អ្វី?
 
កុំ​ភ្លេច​រង់ចាំ​តាមដាន​សាច់រឿង​នេះ​ទាំង​អស់​គ្នា ដែល​នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​ ទី១១ ធ្នូ នេះ
 

ចុចទីនេះដើម្បីចូលអានរឿងផ្សេងៗរបស់ ប្រលោមលោក​ Sabay !
 
អត្ថបទ៖ វីរៈ