នៅ​ពេល​ប្រមាញ់ តោ​ឈ្មោល ខុស​ពី​តោ​ញ៉ី ដូចម្ដេច?

វីដេអូនេះ នឹងបង្ហាញឲ្យឃើញថា ស្ដេចសត្វព្រៃឬតោឈ្មោល បានផ្ដល់មេរៀន យ៉ាងពិសេស​មួយ ទៅឲ្យ​តោ​ញី សម្រាប់​ការ​ប្រមាញ់​រក​ចំណី នៅក្នុងតំបន់មួយ នៃទ្វីបអាហ្វ្រិក។
«ចាប់ចំណីជាអាហារ មិនត្រូវរារែក និងរង់ចាំឲ្យឱកាស កន្លងទៅហួសនោះទេ»។

នៅក្នុងដំណើរកំសាន្ដ ដ៏វែងអន្លាយមួយ ក្នុងឧទ្យាជនជាតិដ៏ធំ នៃខេត្ត «Cape Town» ប្រទេសអាហ្វ្រិក​ខាង​ត្បូង ក្រុមអ្នកទេសចរណ៍ជាច្រើន ដែលជិះនៅក្នុងរថយន្ដ បានមានឱកាសដើម្បីទស្សនា នូវការ​ប្រមាញ់​ដ៏​ពិតៗ របស់សត្វតោ ទៅលើក្រុមគោព្រៃ។ ហើយឈុតឆាកដ៏កម្រមួយ បានកើតឡើង នៅចំពោះ​ក្រុម​អ្នក​ទេសចរណ៍ ខណៈទេសចរណ៍ម្នាក់ បានផ្តិតយកទិដ្ឋភាពនេះ មកដាក់បង្ហោះ នៅលើ«យូធូប»។

ក្រុមគោព្រៃជាច្រើនរយក្បាល បានឆ្លងស្ទឹងឡើងគោក តែត្រូវបានចាំឆ្មក់ ដោយតោញីមួយ​ក្បាលនៅ​ទី​នោះ។ ប៉ុន្តែតោញីមួយនេះ មិនអាចចាប់គោព្រៃណាមួយ ដើម្បីធ្វើជាចំណើបានឡើយ ដោយហេតុថា ហ្វូង​គោដែល​ស្ថិតនៅក្នុងសភាពភ្ញាក់ផ្អើល បានរត់ដោយល្បឿនដ៏លឿន យកតែប្រាស់អាយុ រៀងៗខ្លួន។ ដូច្នេះ រឿងមួយដែលតោញី ត្រូវធ្វើក្នុងពេលនេះ គឺ«រង់ចាំ» ដោយអង្គុយនៅស្ថៀម រកមើលថាតើគោណា ដែលវា​អាច​ចាប់បាន។

រំពេចនោះ តោឈ្មោលមួយក្បាល បានហក់ចូលមក ហើយវាមិនបាន«រង់ចាំ» ដូចតោញីនោះទេ។ នៅនឹង​មុខ​របស់តោញី តោឈ្មោលបានសង្គ្រប់ ទៅលើសត្វគោជំទង់មួយក្បាល បានដូចបំណង ហើយខាំទាញ​យក​ទៅ។ កាយវិការនេះ ហាក់ដូចជាមេរៀនមួយ សម្រាប់តោញី ពីរបៀបចាប់សត្វធ្វើចំណី៕


» វីដេអូបន្ថែម បង្ហាញពីសាមគ្គីភាព របស់ក្របីព្រៃ ក្នុងការជួយរំដោះគ្នា ពីសត្វតោ៖