គ្រួសារ​អតីតយុទ្ឋជននិង​យោធិនពិការ១១១គ្រួសារ​ចាប់ឆ្នោតទទួលអំណោយផ្ទះ​៤០ខ្នងពីរាជរដ្ឋាភិបាល

ខេត្តរតនគិរី ៖ ​បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា ​គ្រួសារអតីតយុទ្ឋជន​និងយោធិនពិការ​ចំនួន១១១គ្រួសារ​ ​បានធ្វើការចាប់ឆ្នោត​ដើម្បី​ទទួលអំណោយផ្ទះ៤០ខ្នង ​ពីរាជរដ្ឋាភិបាល ​តាមរយៈក្រសួងដែនដី ​នគរូបនីយកម្ម​និងសំណង់និង​ក្រសួងសង្គមកិច្ចនិងអតីតយុទ្ឋជន ។

សេចក្តីរាយការណ៍បន្តថា​ ពិធីចាប់ឆ្នោតនៅក្នុងភូមិ៣ ​ឃុំត្រពំាងក្រហម​ ស្រុកកូនមុំ នាព្រឹកថ្ងៃទី០៨​ ធ្នូនេះ ​ស្ថិតក្រោមអធិបតីលោក ឌុច វនទីតូ​ អនុរដ្ឋលេខាធិការ​ក្រសួង​ដែនដី ​នគរូបនីយកម្មនិងសំណង់ ​និងមានការចូលរួមពី​តំណាងអាជ្ញាធរដែនដីនិង​ប្រជាពលរដ្ឋជាច្រើនរូបទៀត ​។ ប្រភពបានបន្តថា​ ក្នុងចំណោមគ្រួសារ​អតីតយុទ្ឋជននិង​យោធិនពិការទំាង១១១គ្រួសារ ​គ្រួសារណាដែល​មិនទទួលបានផ្ទះក្នុងការ​ចាប់ឆ្នោតខាងលើនេះ ​នឹងទទួលបានដីទំហំ៥ហិកតា ។

ព័ត៌មានលម្អិត​នឹងមានផ្សាយ​ជូននៅលើសារព័ត៌មាន​កោះសន្តិភាព ៕