​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ពាក់ព័ន្ធ​ករណី​លួច និង​ឆក់​ទ្រព្យសម្បត្តិ​ជនបរទេស

ខេត្ត​ព្រះសីហនុ​៖​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួនណា​រិន្ទ​បាន ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​រសៀល​ថ្ងៃទី​៧ ខែធ្នូ​ឆ្នាំ​២០១៥ ម្សិលមិញ​នេះ​ថា​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​ក្រុងព្រះសីហនុ បាន​បើក​ការស្រាវជ្រាវ ហើយ​ឈានទៅដល់​ការចាប់ ខ្លួន ជនសង្ស័យ​៥​នាក់ ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​សកម្មភាព​លួច និង​ឆក់​ទ្រព្យសម្បត្តិ​ជនបរទេស ។ 

​    ​យោងតាម​របាយការណ៍​របស់លោក កុល ផល្លី ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បង្ហាញថា ករណី​ទី​១ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ កម្លាំង​អធិការនគរបាល​ក្រុង ធ្វើការ​ស្រាវជ្រាវ ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ពីបទ​ចោរ​មក​ម្ម (​ឆក់​ជនបរទេស​) កាលពី​យប់​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ក្រុម​៣ ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ។ 

​    ​ជនរងគ្រោះ ឈ្មោះ CHEBATA BEVH ភេទ​ស្រី អាយុ ៤៦​ឆ្នាំ មុខរបរ​ទេសចរ ជនជាតិ​រុស្សី លិខិតឆ្លងដែន​លេខ 752274558 បាត់បង់ កាបូបស្ពាយ​១ លិខិតឆ្លងដែន​១ និង​ទូរស័ព្ទដៃ​១​គ្រឿង លុយ EURO ១៥០០ លុយ​ខ្មែរ ៤០ ០០០​រៀល​។ ដោយឡែក​ជនសង្ស័យ​ទាំង​៤​នាក់ រួមមាន​៖ -​ទី​១. ឈ្មោះ ឈាង ផាន់​ណា អាយុ​២១​ឆ្នាំ (​ដៃដល់​) -​ទី​២. ឈ្មោះ ម៉ៃ ពិសី អាយុ​២៣​ឆ្នាំ ធ្លាប់​ជាប់ពន្ធ​ធានា​គារ ចំនួន​២​លើក ពីបទ​លួច​និង​ប្លន់ (​ទទួលផល​ចោរកម្ម​) -​ទី​៣. ឈ្មោះ យូ វណ្ណា​រ៉ា អាយុ​១៩​ឆ្នាំ (​ទទួលផល​ចោរកម្ម​) -​ទី​៤. ឈ្មោះ ធុល គឹម​សាន្ត អាយុ​១៤​ឆ្នាំ (​ទទួលផល​ចោរកម្ម​) និង -​ទី​៥. ឈ្មោះ ពៅ អាយុ​២០​ឆ្នាំ (​ដៃដល់​គេចខ្លួន កំពុង​តាម​ចាប់​)​។ 

​    ​ក្រោយ ចាប់ខ្លួន កម្លាំង​នគរបាល បាន​ដកហូត កាបូបស្ពាយ​១ លិខិតឆ្លងដែន​១ ទូរស័ព្ទដៃ​១​គ្រឿង ម៉ូតូ​ចំនួន​៣​គ្រឿង (​មធ្យោបាយ​ធ្វើ​សកម្មភាព​) និង​ដាវ​សា​ម៉ូ​រ៉ៃ​១​។ ដោយឡែក ករណី​ទី​២: កាលពី​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៥​នេះ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស​ង្កា​ត់​កោះរ៉ុង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ នួន ភក្តី អាយុ​២៣​ឆ្នាំ ក្រោយ​លួច​ទ្រព្យសម្បត្តិ របស់​ស្ត្រី​បរទេស ឈ្មោះ RACID GAL អាយុ​២២​ឆ្នាំ ជនជាតិ​អី​ស្រា​អែល មុខរបរ​ទេសចរ​។​

​      ក្រោយ​ការចាប់ខ្លួន ជនសង្ស័យ​ដែល​ចង់​រត់គេចខ្លួន​នោះ កម្លាំង​នគរបាល​បាន​ដកហូត លុយ​៤០០​ដុល្លារ (​របស់​ជនរងគ្រោះ​) និង​ទូរស័ព្ទដៃ​ម៉ាក SAMSUNG ១​គ្រឿង រួចហើយ​ប្រគល់ ជូន​ជនរងគ្រោះ​វិញ​។ ជនសង្ស័យ​ទាំង​៥​នាក់​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕ 

​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ពាក់ព័ន្ធ​ករណី​លួច និង​ឆក់​ទ្រព្យសម្បត្តិ​ជនបរទេស
​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ពាក់ព័ន្ធ​ករណី​លួច និង​ឆក់​ទ្រព្យសម្បត្តិ​ជនបរទេស