​អ្នកស្លាប់​ដោយសារ​ពុល​សាច់​ឆ្កែ​នៅ​ស្រុក​ស្នួល​ឡើងដល់​៥​នាក់ ខណៈ​៣៦​នាក់​កំពុង​សង្គ្រោះ​

ខេត្តក្រចេះ​៖​យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា អ្នកស្លាប់​ដោយសារ​ពុល​សាច់​ឆ្កែ​ឡើងដល់​ចំនួន​៥​នាក់​ហើយ​បន្ទាប់ពី​មនុស្ស​២​នាក់​ទៀត​បាន​ស្លាប់​កាលពី​យប់មិញ ខណៈដែល​៣៦​នាក់​ផ្សេងទៀត​កំពុង​ជួយសង្គ្រោះ ។​

​សេចក្តីរាយការណ៍​បញ្ជា​ក់ថា ជនរងគ្រោះ​២​នាក់ (​ប្រុស​) បាន​ស្លាប់ កាលពី​យប់មិញ ដោយ​ម្នាក់​ស្លាប់​នៅ​មន្ទីរពេទ្យ និង​ម្នាក់ទៀត ស្លាប់​នៅផ្ទះ ហើយ​សម្រាប់​អ្នក​ជួយសង្គ្រោះ មាន​ចំនួន​៣៦​នាក់​នោះ មាន​២៨​នាក់​ហើយ បាន​ធូរស្រាល​ហើយ​ត្រឡប់ទៅផ្ទះ​ជា​បណ្តើរៗ ខណ​:៨​នាក់​ទៀត នៅ​មិនទាន់​ស្រួល គ្រូពេទ្យ​ឲ្យ​ស្នាក់នៅ​បន្ត​ព្យាបាល​នៅ​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥​នេះ​។​

​គួរ​បញ្ជាក់ថា ជនរងគ្រោះ​ទាំងនេះ​សង្ស័យ​ពុល​សាច់​ឆ្កែ និង​ស្រា រហូត​មាន​អ្នកស្លាប់​បាត់បង់​ជីវិត និង​ជាង​៣០​នាក់​ទៀត កំពុង​សំរាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្នួល​។ ហេតុការណ៍​នេះ​កើតឡើង នៅ​រសៀល​ថ្ងៃទី​៦ បន្ត​រហូតមកដល់​ថ្ងៃទី​០៧ ហើយ​បន្ត​មក​ព្រឹក​ថ្ងៃទី​៨ ខែ​ខែធ្នូ ឆ្នាំ​២០១៥​នេះ នៅ​ភូមិ​ស្នួល​កើត ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​៕

​អ្នកស្លាប់​ដោយសារ​ពុល​សាច់​ឆ្កែ​នៅ​ស្រុក​ស្នួល​ឡើងដល់​៥​នាក់ ខណៈ​៣៦​នាក់​កំពុង​សង្គ្រោះ​