នគរបាល​ស្រុក​កំពង់ត្រាច​ឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ​គ្រឿង​២​នាក់​

​ដោយ​៖​អ៊ួ​ង វឹង​

​ខេត្តកំពត​៖​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច​ដឹកនាំ​ដោយ​លោក ស៊ឹម នៅ អធិការរង​ស្រុក​កំពង់ត្រាច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿ​ញៀន​។ ការឃាត់ខ្លួន​នេះ​ធ្វើ​ោ​ឡើង​កាលពី​រសៀល​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​៤ និង​៤៥​នាទី​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ ខេង សំណាង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត បាននិងកំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន ។ ដោយឡែក​នៅ​ថ្ងៃ​ដដែល​នេះ​ផងដែរ វេលា​ម៉ោង​១៩ និង​៤៥​នាទី កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច​បានដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅមុខ​ផ្សារ​កំពង់ត្រាច លើផ្លូវ​ជាតិ​លេខ​៣១ ស្ថិត​ក្នុងភូមិ​កំពង់ត្រាច ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច​ខេត្តកំពត ឃាត់ខ្លួន​បាន​ក្មេង​ទំនើង​ម្នាក់​ឈ្មោះ ហេង សម្បត្តិ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ បាន​ពិនិត្យ​ទឹកនោម​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ។ 

​ករណី​ទាំងពីរ​ខាងលើនេះ តាម​បញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ិន ជីវ៉ា ស្នងការរង និង​ជា​ប្រធានការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​បានអោយ​ឃាត់ខ្លួន និង​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់ ៕ 

នគរបាល​ស្រុក​កំពង់ត្រាច​ឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ​គ្រឿង​២​នាក់​