ក្រុម​​ ISIS ​​​​បង្កើត​កម្មវិធី​ទូរសព្ទ​​ផ្ទាល់​​ខ្លួន​ ចៀសវាង​ការ​តាមដាន​ពី​សត្រូវ


ក្រុម​​ ISIS ​​​​បង្កើត​កម្មវិធី​ទូរសព្ទ​​ផ្ទាល់​​ខ្លួន​ ចៀសវាង​ការ​តាមដាន​ពី​សត្រូវ

​​​​​​​​​​​​​​​ក្រុម​​ឥស្លាម​ជ្រុល​និយម​ហៅ​កាត់​ថា​ ISIS បាន​បញ្ចេញ​កម្មវិធី​ផ្ទាល់​ខ្លួន​មួយ​សម្រាប់​​ប្រើ​នៅ​លើ​ទូរសព្ទ​ Android ​ដើម្បី​ចែក​ចាយ​ព័ត៌មាន​ពី​​ភ្នាក់ងារ​ព័ត៌មាន​​ជា​ដៃ​ជើង​​របស់​ក្រុម​​សកម្ម​ប្រយុទ្ធ​នេះ​។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​ Hacker មួយ​​ក្រុម។

 

ក្រុម​​ ISIS ​​​​បង្កើត​កម្មវិធី​ទូរសព្ទ​​ផ្ទាល់​​ខ្លួន​ ចៀសវាង​ការ​តាមដាន​ពី​សត្រូវ

 

​ក្រុម​​​ ​​Hacker ​មាន​ឈ្មោះ​ថា​ Ghost Security ​ជា​អ្នក​ប្រទះ​ឃើញ​នូវ​កម្មវិធី​​​​​​របស់​ក្រុម​ ISIS។ តំណ​ភ្ជាប់​សម្រាប់​ដំឡើង​កម្មវិធី​ដែល​​​គ្មាន​ឈ្មោះ​ត្រូវ​បាន​គេ​ចែក​រំលែក​ជា​លក្ខណៈ​ឯកជន​នៅ​លើ​​កម្មវិធី​ផ្ញើ​សារ Telegram។

 

ការ​បង្កើត​កម្មវិធី​​​ផ្ទាល់​​ខ្លួន​របស់​ក្រុម ISIS ​បន្ទាប់​ពី​មាន​ការ​បិទ​នូវ​គណនី​ Twitter ពី​សំណាក់​ Hacker ល្បី​ៗ​លើ​ពិភពលោក​ រួម​ទាំង​មាន​​ការ​ហាមឃាត់​​គណនី​មួយ​ចំនួន​ទៀត​របស់​ ISIS លើ​​​កម្មវិធី​ផ្ញើ​សារ​ Telegram ផង​ដែរ។ ​ការ​ប្រើ​ប្រាស់​កម្មវិធី​ផ្ទាល់​ខ្លួន​​អាច​ជួយ​ឲ្យ​ក្រុម​​ភេរវកម្ម​មួយ​នេះ​​​ជៀស​ផុត​ពី​ការ​តាម​ដាន​បាន។

 

​ក្រុម​ Ghost Security បាន​ឲ្យ​ដឹង​ដែរ​ថា​ កម្មវិធី​នេះ​មាន​ផ្សព្វ​ផ្សាយ​នូវ​ព័ត៌មាន​​ពី​​ភ្នាក់ងារ​ព័ត៌មាន​ Amaq របស់​ក្រុម​ ISIS ដោយ​ក្នុង​នោះ​មាន​ដូច​ជា​ ​សារ​​អំពី​​ការ​វាយ​ប្រហារ​នៅ​ក្នុង​តំបន់​មួយ​ចំនួន​លើ​ពិភពលោក​ផង​ដែរ៕​​​​

 

ចុច​អាន៖ កម្មវិធី​ដែល​ ISIS ប្រើ​ទាក់​ទង​គ្នា​មាន​សុវត្ថិភាព​ជាង​កម្មវិធី​របស់​ Facebook ទៅ​ទៀត

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Telegraph​​​