អង្គការ NASA នឹងចាកចេញ ពីស្ថានីយ៍អវកាស ទុកឲ្យវិស័យឯកជន ជាអ្នករ៉ាប់រងបន្ត

អវកាស៖ នាយកប្រតិបត្តិ របស់ភ្នាក់ងារអវកាស ណាសាលោក Gerstenmaier បានអះអាង នៅក្នុងកិច្ចប្រជុំ កាល ពីសប្តាហ៍មុនថា ស្ថានីយ៍អវកាសអន្តរជាតិ នឹងក្លាយជាកន្លែងទំនេរ ដោយ ក្រុមការងាររបស់ភ្នាក់ងារ អវកាស ណាសា នឹងបញ្ឈប់កិច្ចការស្រាវជ្រាវ របស់ពួក គេនៅក្នុងទីតាំងគោចរ រយៈកម្ពស់ទាបរបស់ផែនដី នោះទៀត ហើយ។ នេះបើយោងតាម ទីភ្នាក់ងារព័ត៌មានវិទ្យាសាស្រ្ត ចេញផ្សាយនៅថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ ២០១៥។

ជាមួយគ្នានេះដែរលោក Gerstenmaier បាននិយាយថា៖ " ពួកយើងនឹងចាកចេញ ពី ស្ថានីយ៍អវកាសអន្តរជាតិ ហៅកាត់ថា ISS ក្នុងរយៈដ៏លឿនបំផុតតាមដែលអាចធ្វើបាន បើទោះបីជាការសិក្សាស្រាវជ្រាវតាមបែបឯកជន មិនទាន់ត្រូវបានស្ថាបនាឡើងហើយ ជាស្ថាពរយ៉ាងណាក្តី។"

បន្ទាប់ពីសហរដ្ឋអាមេរិក បញ្ឈប់ការផ្តល់ជំនួយដល់ ស្ថានីយ៍អវកាសអន្តរជាតិ ក្រុមអ្នក ស្រាវជ្រាវរបស់ភ្នាក់ងារ អវកាសណាសា ក៏បានសម្រេចចិត្តចាកចេញពីទីនោះ ដើម្បីឆ្ពោះ ទៅរកគោលដៅថ្មី ហើយកិច្ចស្រាវជ្រាវបន្ត ត្រូវ ផ្តល់ទៅឲ្យ វិស័យឯកជន ដោយនឹងត្រូវពាំនាំ យកឧបករណ៍ ចាស់ៗរបស់រុស្ស៊ី និងអាមេរិកមួយចំនួន នៅស្ថានីយ៍ អវកាសទៅជាមួយដើម្បី ជួសជុលប្រើប្រាស់ឡើងវិញ៕

អង្គការ NASA នឹងចាកចេញ ពីស្ថានីយ៍អវកាស ទុកឲ្យវិស័យឯកជន ជាអ្នករ៉ាប់រងបន្ត