យួន​ធ្វើ​សកម្មភាព​រំលោភ​ឈ្លានពាន​ទឹកដី​ខ្មែរ​នៅ​ចំណុច​ថ្ម​បី​ដុំ ខេត្តតាកែវ យ៉ាង​គឃ្លើន​

រហូតមកដល់​ពេលនេះ​យួន​មិនបាន​លះបង់​មហិច្ឆតា​ក្នុង​ការរំលោភ​ឈ្លានពាន​បូរណភាព​ទឹកដី​ខ្មែរ​នៅតាម​តំបន់​ព្រំដែន​នោះទេ ផ្ទុយទៅវិញ​បន​យួន​នៅតែ​បន្តសកម្មភាព​ឈ្លានពាន​ទឹកដី​ខ្មែរ​យ៉ាង​ងងើល បើទោះបី​តំបន់​ខ្លះ​មានការ​បោះបង្គោល​ព្រំដែន​រួចរាល់​យ៉ាងណាក៏ដោយ​។ ជាក់ស្តែង​កាលពី​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​តំបន់​ព្រំដែន​ក្បែរ​បង្គោល​លេខ​២៦៦​និង​២៦៧ ចំណុច​ថ្ម​បី​ដុំ ឃុំ​កំពង់​ក្រសាំង ស្រុក​បុរី​ជលសា ខេត្តតាកែវ ជាប់​ព្រំដែន​ខេត្ត​អាងយ៉ាង ប្រទេស​យួន បាន​អះអាងថា​ភាគី​យួន​បាន​រំលោភ​ឈ្លានពាន​ទឹកដី​ខ្មែរ​តាម​អំពើ​ចិត្ត​។

តាម​ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​កំពង់​ក្រសាំង​បាន​ឲ្យ​ដឹងថា ចំណុច​ថ្ម​បី​ដុំ​ដែលជា​ចំណុច​ង្គោ​ល​ព្រំដែន​លេខ​២៦៦​និង​២៦៧ ត្រូវបាន​ភាគី​យួន​រំលោភ​យក​ទឹកដី​ខ្មែរ​យ៉ាង​ព្រហើន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រជាពលរដ្ឋ​ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ខ្មែរ​ចាប់ពី​ថ្នាក់ឃុំ ថ្នាក់ស្រុក និង​ថ្នាក់​ខេត្ត​មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​អំពើ​ឈ្លានពាន​របស់​យួន​នៅឡើយ​ទេ​។ ជាងនេះទៅទៀត​នៅក្នុង​តំបន់​នោះ​សមត្ថកិច្ច​ការពារ​ព្រំដែន​ខ្មែរ បែរជា​រឹតបន្តឹង​មិន​ឲ្យ​ប្រជាពលរដ្ឋ ឬ​អ្នកសារព័ត៌មាន​ចូលទៅ​ពិនិត្យមើល​កន្លែង​ដែល​យួន​រំលោភ​យក​ដី​ខ្មែរ​នៅក្បែរ​បង្គោល​ព្រំដែន​លេខ​២៦៦​និង​២៦៧ ចំណុច​ថ្ម​បី​ដុំ​នោះទេ​។

គួរ​រំលឹក​ដែរ​ថា ថ្មីៗ​នេះ​ភាគី​យួន​បានបង្ហាញ​នូវ​មហិច្ឆតា​ចង់​គ្រប់គ្រង​ទឹកដី​ខ្មែរ​នៅ​តំបន់​ដាក់​ដាំ ដាក់​ហ៊ូ​ត ស្រុក​អូររាំង ខេត្តមណ្ឌលគិរី បើទោះបី​មានការ​ជំទាស់​ពី​រដ្ឋាភិបាល​ខ្មែរ​យ៉ាងណាក៏ដោយ​។ ឥឡូវនេះ​ស្រាប់តែ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​កំពង់​ក្រសាំង ស្រុក​បុរី​ជលសា ខេត្តតាកែវ បាន​រាយការណ៍​រឿង​ភាគី​យួន​រំលោភ​យក​ទឹកដី​ខ្មែរ​នៅ​ចំណុច​ថ្ម​បី​ដុំ​ជិត​បង្គោល​ព្រំដែន​លេខ​២៦៦​និង​២៦៧ តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ញញើត​ភាគី​ខ្មែរ​ឡើយ​។ បញ្ហា​នេះ​លោក វ៉ា គឹមហុង ដែលជា​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា គួរ​ចាត់វិធានការ​ពិនិត្យ​និង​ទប់ស្កាត់​ជាបន្ទាន់​កុំ​ឲ្យ​យួន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត ហើយ​លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ គួរ​ចាត់វិធានការ​សកម្មភាព​របស់​យួន​ជាបន្ទាន់​បំផុត​៕

04286លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ imageតំបន់ថ្មបីដុំ ឃុំកំពង់ក្រសាំង ដែលយួនរំលោភយកទឹកដីខ្មែរ