របួសធ្ងន់ស្រាល ពីរនាក់ ដោយសារ​ គ្រោះថ្នាក់ចរាចរណ៍ នៅកៀនស្វាយ

កណ្តាល៖ មនុស្សពីរនាក់បានរងរបួសធ្ងន់ និងស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត នៅម៉ោងប្រមាណ ៣៖៤០នាទី ទៀបភ្លឺ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅចំណុចមុខផ្សារគគីរធំ ភូមិគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ខណៈធ្វើដំណើរស្របទិសដៅគ្នា។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះទំាងពីរនាក់នោះ ទី១.ឈ្មោះ ឈីង ថេល ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិស្ពឺខាងលិចឃុំស្ពឺ ស្រុកបាភ្នំ ខេត្តព្រៃវែង ជាអ្នកបើក ម៉ូតូសេរ១២៥ សេរី២០១៣ ពណ៍ខ្មៅពាក់ផ្លាកលេខក្រចេះ 1A-3490 ធ្វើដំណើរកមពីភ្នំពេញរងរបួសធ្ងន់ និងទី២.ឈ្មោះចៃ គាងភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំជាមួយគ្នា ជាអ្នកជិះពីក្រោយរងរបួស ស្រាល។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងទៀតថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងខាងលើ ជនរងគ្រោះជិះម៉ូតូមកពីភ្នំពេញ មកដល់ចំណុចផ្សារគគីរធំចន្លោះ គីឡូម៉ែត្រលេខ៥១-៥២ក៍មាន
រថយន្តធន់តូចមួយគ្រឿងមិន ស្គាល់ម៉ាកបើកបរចេញពីអ្នកលឿង ទៅភ្នំពេញដល់ចំណុចកើតហេតុ ក៍បានបុកគ្នាជាមួយនឹងម៉ូតូចំណែក រថយន្តក៍បានបើកគេចបាត់ទៅ។ ទទូលបានពណ៏មានភ្លេមកំលាំងបុស្ដិចេញដល់កន្កែងកើតហេតុបញ្ជូន ជនរងគ្រោះទៅមន្ទីរពេទ្យភ្នំពេញ និងរាយការណ៏អោយជំនាញស្រុកសហការណ៏តាមរករថយន្តបង្កហេតុខាងលើ។ក្រោយទទូលបានពត៍មានផ្នែកចរាចរណ៏ ក៏បានផ្សព្វផ្សាយតាមប៉ុស្ដិនឹងសហការជាមួយខណ្ឌ័ច្បារអំពៅស្វេវរករថយន្តតែមកដល់ម៉ោងនេះមិនទាន់ទទូលបានពត៍មាននៅឡើយទេ៕

របួសធ្ងន់ស្រាល ពីរនាក់ ដោយសារ​ គ្រោះថ្នាក់ចរាចរណ៍ នៅកៀនស្វាយ

របួសធ្ងន់ស្រាល ពីរនាក់ ដោយសារ​ គ្រោះថ្នាក់ចរាចរណ៍ នៅកៀនស្វាយ