គោយន្តកន្ត្រៃ បុកជាមួយម៉ូតូ បណ្តាលឲ្យ ស្លាប់ម្នាក់

ស្ទឹងត្រែង៖ ករណីគ្រោះថ្នាក់ ចរាចរណ៍មួយបានកើតឡើង រវាងគោយន្តកន្ត្រៃ និងម៉ូតូ បណ្តាលឲ្យ អ្នកបើកបរ ម៉ូតូម្នាក់ស្លាប់ នៅត្រង់ចំណុច បង្គោលគីឡូម៉ែត្រ ៤៧០ នៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន  ខេត្តស្ទឹងត្រែង នៅវេលាម៉ោង ៧និង១៨នាទីយប់ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥ ។

គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូម៉ាកស៊ូរុស ពណ៌ក្រហមលាយខ្មៅ គ្មានស្លាកលេខ បើកបរដោយ ឈ្មោះ ទៀន កែវស្មត ភេទប្រុស អាយុ៣០ឆ្នាំ បានបើកម៉ូតូពីលិចទៅកើត ក៏បានប៉ះនឹងគោយន្តកន្ត្រៃមួយគ្រឿង ដែលបានបើកស្របទិសគ្នា បុកចំពី ក្រោយគោយន្តកន្ត្រៃបណ្តាលឲ្យ អ្នកបើកម៉ូតូដួលបាកដៃស្តាំ និងបែកក្បាលហូរ ឈាម នូវនឹងកន្លែងកើតហេតុ រីឯម៉ូតូបានខូចផ្នែកខាងមុខ ទាំងស្រុង ។ ចំណែកអ្នកបើកបរគោយន្តកន្ត្រៃ នោះវិញ បានរត់គេចខ្លួន បាត់ប្រមោល ៕