រថយន្តហ៊ីណូ បុកម៉ូតូគុបមូល ១គ្រឿង បណ្តាលឲ្យ អ្នកបើកម៉ូតូស្លាប់ម្នាក់

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ១៨និង៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ម្នាក់ នៅចំណុចភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចខណ្ឌសែនសុខ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តម៉ាកហ៊ីណូ ពាក់ស្លាកលេខ 3A-7047 ទៅបុកម៉ូតូគុបមូល ពាក់ស្លាកលេខ គ.8972 ស.រ១ បើកបរដោយឈ្មោះ បុត្រ កុសល ភេទប្រុស អាយុ ៣១ឆ្នាំ មានស្រុកកំណើត ភូមិព្រៃពោន ឃុំព្រៃសំរោង ស្រុកកំពង់ត្របែក បណ្តាលឲ្យជនរងគ្រោះ ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។

បច្ចុប្បន្នរថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅស្នងការនគរបាលរាជធានីភ្នំពេញ ចំណែកអ្នកបើកបរ រថយន្តមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់។ រីឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕