លោកសូម៉ៃ សុខគា៖ ប្រទេសចំនួន ៩ ចុះឈ្មោះ ចូលរួមការ ប្រកួតប៉េតង់ជើងឯក អាស៊ីលើកទី ១៩ គិតមកដល់ពេលនេះ

ភ្នំពេញ៖ ព្រឹត្តិការណ៍ នៃការប្រកួតកីឡា ប៉េតង់ជ្រើសរើសជើងឯក អាស៊ីលើកទី ១៩ ដែលកម្ពុជាមានសិទ្ធិ ធ្វើជាម្ចាស់ផ្ទះ លើកដំបូងក្នុង ឆ្នាំ២០១៥ គិតមកដល់ពេលនេះ មានប្រទេសចំនួន ១០ បានចុះឈ្មោះចូលរួម ការប្រកួតជាផ្លូវការហើយ ក្នុងចំណោម១០ ប្រទេស មានប្រទេសកម្ពុជា ជាម្ចាស់ផ្ទះដែរ។

លោក សូម៉ៃ សុខគា អគ្គលេខាធិការ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានមានប្រសាសន៍ថា សម្រាប់ប្រទេសដែលត្រូវបានចូលរួម ក្នុងការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯក ទ្វីបអាស៊ីនេះ គិតមកដល់ថ្ងៃទី ៨ ខែឆ្នូ ឆ្នាំ២០១៥នេះ មានប្រទេសចំនួន ៩ ចុះឈ្មោះជាផ្លូវការហើយ។ ប្រទេសទាំងនោះរួមមាន៖ ប្រទេសថៃ , ឡាវ, វៀតណាម, ម៉ាឡេស៊ី, ប្រុយណេ, ចិនតៃប៉ិក , ឥណ្ឌូនេស៊ី , សិង្ហបូរី និងប្រទេសជប៉ុន ដោយមានប្រទេស ២ទៀតកំពុងតែត្រៀម ចុះឈ្មោះចូលរួមដែរ គឺប្រទេស ឥណ្ឌូ និងប្រទសម៉ុងកាលី ដែលមានអត្តពលិក ប្រហែល ១២៤នាក់។   

លោកបានបានថា ការប្រកួតប្រជែងនេះ រំពឹងមានអត្តពលិក ចូលរួមមកពីប្រទេសប្រហែល ជា ១៥ ប៉ុណ្ណោះ ដោយសារប្រទេសជាច្រើន នៅអាស៊ីមិនទាន់ចូលជា សមាជិកសហព័ន្ធកីឡាប៉េតង់នៅឡើយ  បច្ចុប្បន្នសហព័ន្ធទ្វីបអាស៊ីមួយនេះ ទើបមានសមាជិក ២២ប្រទេស។ ព្រឹត្តិការណ៍ខាងលើ ខាងសហព័ន្ធទ្វីបអាស៊ី ក៏បានបញ្ជូនគណៈកម្មការ បច្ចេកទេស ១រូប និងអាជ្ញាកណ្តាល ១ រូបសម្រាប់ត្រួតពិនិត្យ ការប្រកួតនេះ។

លោកបាន បន្ថែមទៀតថា ព្រឹត្តិការណ៍កីឡាប៉េតង់ជើងឯក អាស៊ីលើកទី១៩ កម្ពុជាបានកំណត់ យកថ្ងៃទី១៧ ដល់ ១៩ ខែធ្នូ ដើម្បីធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯក ទ្វីបអាស៊ី លើ ៦វិញ្ញាសា។

ចំណែកព្រឹត្តិការណ៍ កីឡាប៉េតង់ជើងឯកអាស៊ី លើកទី១៨ កាលពីឆ្នាំ២០១៤ កន្លងទៅ បានប្រារព្ធធ្វើឡើងនៅប្រទេសឡាវ ចាប់ពីថ្ងៃទី២៧ ដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ។ ព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ១២រូប ទៅចូលរួម និងដណ្ដើមបាន មេដាយមាស ៤គ្រឿង ក្នុងចំណោមមេដាយមាស សរុប៦គ្រឿងក្នុងព្រឹត្តិការណ៍ ព្រមទាំងមេដាយប្រាក់មួយគ្រឿងទៀត៕

លោកសូម៉ៃ សុខគា៖ ប្រទេសចំនួន ៩ ចុះឈ្មោះ ចូលរួមការ ប្រកួតប៉េតង់ជើងឯក អាស៊ីលើកទី ១៩ គិតមកដល់ពេលនេះ

លោកសូម៉ៃ សុខគា៖ ប្រទេសចំនួន ៩ ចុះឈ្មោះ ចូលរួមការ ប្រកួតប៉េតង់ជើងឯក អាស៊ីលើកទី ១៩ គិតមកដល់ពេលនេះ

លោកសូម៉ៃ សុខគា៖ ប្រទេសចំនួន ៩ ចុះឈ្មោះ ចូលរួមការ ប្រកួតប៉េតង់ជើងឯក អាស៊ីលើកទី ១៩ គិតមកដល់ពេលនេះ