កម្មករ​កាត់ដេរ នៅ​រោងចក្រ​សេរី បន្ត​សន្លប់​ចំនួន​៦០​នាក់ បន្ថែមទៀត​

កំពង់ស្ពឺ: នៅ​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥ នេះ មាន​កម្មករ​-​កម្មការិនី កាត់ដេរ​សំលៀកបំពាក់ នៅ​រោងចក្រ​សេរី ហ្គា​មិន​ខូ​អិ​ល​ធី​ឌី បាន​បន្ត​ដួលសន្លប់​ថែមទៀត ឈានដល់​ចំនួន ៦០​នាក់ ដោយ​កាលពី​ថ្ងៃទី​៧ ខែធ្នូ ម្សិលមិញ​នេះ រោងចក្រ​ខាងលើ ក៏មាន​កម្មករ ដួលសន្លប់​ចំនួន ៥០ នាក់​។​

​សូមបញ្ជាក់ថា នៅ​ព្រឹក​នេះ មាន​កម្មករ​-​កម្មការិនី ប្រមាណ​៦០​នាក់ បាន​ដួលសន្លប់ នៅ​រោងចក្រ​សេរី (​ខេ​ម​បូ​ឌា​) ហ្គា​មិន​ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​ផ្លូវជាតិ​លេខ​៤ គីឡូម៉ែត្រ លេខ​៤២-៤៣ ភូមិ​ចំបក់ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង​។ ហើយ​កាលពី​ថ្ងៃ​ម្សិលមិញ កម្មករ​ប្រមាណ​ជា ៥០ នាក់ បាន​ដួលសន្លប់ ទាំង​ព្រឹក នៅក្នុង​រោងចក្រ ដដែល​នេះ​។​

​ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច និង​ជំនាញ​ពាក់ព័ន្ធ បាន​ចុះទៅ​អន្តរាគមន៍ និង​បញ្ជូន​កម្មករ កម្មការិនី ដែល​ដួលសន្លប់ ទៅ​មន្ទីរពេទ្យ​។ នៅពេលនេះ សមត្ថ​
​កិច្ច​ជំនាញ បាន​កំពុង​ស្រាវជ្រាវ រក​មូលហេតុ ដែល​បណ្តាល​ឲ្យ​កម្មករ កម្មការិនី ដួលសន្លប់​ច្រើន​នាក់​បែបនេះ​៕V​/S

កម្មករ​កាត់ដេរ នៅ​រោងចក្រ​សេរី បន្ត​សន្លប់​ចំនួន​៦០​នាក់ បន្ថែមទៀត​

កម្មករ​កាត់ដេរ នៅ​រោងចក្រ​សេរី បន្ត​សន្លប់​ចំនួន​៦០​នាក់ បន្ថែមទៀត​