​បុរស​ម្នាក់ បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ក្រុង​បាវិត

ស្វាយរៀង: គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​និង​ម៉ូតូ ក្នុងទិសដៅ​ស្រប​ទិស​គ្នា ពី​កើ​តទៅ​លិច បណ្តាល​ឲ្យ​បុរស​ម្នាក់ ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​។ គ្រោះថ្នាក់​នេះ បានកើត​ឡើង នៅ​ម៉ោង ៩​និង​៥៥​នាទី ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​ព្រៃ​ផ្ដៅ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ដែល​ស្លាប់ ឈ្មោះ យ៉ូន ធី​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ នៅ​ភូមិ​ទាហាន​លើ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ។ ចំណែក​ភាគី​រថយន្ត​បង្ក ឈ្មោះ ពៅ ចំរើន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​បើកបរ មាន​ទីលំនៅ នៅ​ភូមិ​កណ្ដាល ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។​

​តាម​ប្រភពព័ត៌មាន ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បាន ឃើញ​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ស្លាក​លេខ​កំពង់ចាម 1C-7925 ពណ៌​ខ្មៅ  បើកបរ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ  ក៏​ជែង​និង​ម៉ូតូ​១​គ្រឿង​ទៀត ហើយ​ប៉ះ​ដៃចង្កូត​គ្នា ក៏បាន​ដួល ចូល​ជើង​កង់​ក្រោយ​រថយន្ត ម៉ាក​ហ៊ី​ណូ ស្លាក​លេខ​ស្វាយរៀង 5A-0025 ពណ៌​ស បើកបរ​ពី​កើ​តទៅ​លិច កិន​បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់ ភ្លាមៗ​នៅនឹងកន្លែង​តែម្តង​។​

​ចំពោះ​អ្នកបើកបរ និង​រថយន្ត ត្រូវបាន​ឃាត់ទុក នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ដើម្បី​បំពេញ​សំណុំរឿង បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ចាត់ការ​បន្ត​។  សព​ត្រូវបាន​សមត្ថកិច្ច ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕V​/S

​បុរស​ម្នាក់ បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ក្រុង​បាវិត

​បុរស​ម្នាក់ បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ក្រុង​បាវិត