​ច្បាស់​ការ​លីក​កំពូល​កម្ពុជារដូវ​កាល​ថ្មី​គ្មាន​ក្រុម​ធនាគារ​ស្រូវឡើយ


​ច្បាស់​ការ​លីក​កំពូល​កម្ពុជារដូវ​កាល​ថ្មី​គ្មាន​ក្រុម​ធនាគារ​ស្រូវឡើយ

ការ​ប្រកួត​បាល់ទាត់​លីក​កំពូល​របស់​កម្ពុជា​​​រដូវ​កាល​ថ្មី​ ដែល​គ្រោង​ចាប់​ផ្ដើម​នៅ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​ ​ខាង​មុខ​នេះ ​មាន​ក្រុម​ចូល​រួម​ចំនួន ១២ក្រុម​​ដដែល​ដូច​រដូវ​កាល​​មុន និង​គ្មាន​ក្លិប​បាល់ទាត់​ធនាគារ​​ស្រូវ​​ចូល​រួម​ឡើយ ការ​​ប្រកួត​លក្ខណៈ​ក្នុង​ដី​ និង​ក្រៅ​ដី( Home /Away )។

 

​ច្បាស់​ការ​លីក​កំពូល​កម្ពុជារដូវ​កាល​ថ្មី​គ្មាន​ក្រុម​ធនាគារ​ស្រូវឡើយក្លិប​បាល់ទាត់​ធនាគារ​ស្រូវ​

 

​តាម​​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ១២​ក្រុម​​ដែល​លេង​នៅ​លីក​កំពូល​របស់​កម្ពុជា​កាល​រដូវ​កាល​២០១៥ មិន​បាន​ធ្លាក់​ចេញ​​ឡើយ​ពោល​គឺ​នៅ​ដដែល ហើយ​ក្លិប​បាល់ទាត់​ធនាគារ​ស្រូវ​ក៏​មិន​បាន​លេង​នៅ​លីក​កំពូល​របស់​កម្ពុជា​ដែរ។ ​សម្រាប់​​លិខិត​អញ្ជើញ​ដែល​សហព័ន្ធ​បាន​ចែក​ជួន​​ដល់​ក្លិប​បាល់ទាត់​ចំនួន​២៤​ទូទាំង​ប្រទេស​គឺ​មាន​ខ្លឹម​សារ ថា​ ​អញ្ជើញ​ក្លិប​​បាល់ទាត់​មក​ចូល​រួម​ពិធី​សិក្ខាសាលា​ស្ដី​ពី​ការ​រៀប​​ចំ​ការ​ប្រកួត​ពាន​រង្វាន់​ Hun Sen Cup និង​​ការ​រៀប​ចំ​ការ​ប្រកួត​លីក​កំពូល​របស់​កម្ពុជា​រដូវ​កាល​ថ្មី​២០១៦។

 

​ប្រភព​បន្ថែម​ថា សិក្ខាសាលា​​ស្ដី​ពី​ការ​រៀប​ចំ​ការ​ប្រកួត​ខាង​លើ​​​នេះ​ នឹង​ធ្វើ​ឡើង​ថ្ងៃ​ទី២៤ ខែ​ធ្នូ ​ ឆ្នាំ​២០១៥​​ខាង​មុខ​នេះ នៅ​​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​។​ ដោយ​ឡែក​ក្លិបបាល់ទាត់​ធនាគារ​ស្រូវ​ទំនង​ជា​មាន​ការ​យល់​ច្រឡំ​ចំពោះ​លិខិត​អញ្ចើញ​នេះ​ប៉ុណ្ណោះ៕

​ច្បាស់​ការ​លីក​កំពូល​កម្ពុជារដូវ​កាល​ថ្មី​គ្មាន​ក្រុម​ធនាគារ​ស្រូវឡើយ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​
រូប​ថត៖ ធនាគារស្រូវ