លទ្ធផល​ចាប់​គូ FA Cup ជើង​ទី​៣​យប់មិញ


លទ្ធផល​ចាប់​គូ FA Cup ជើង​ទី​៣​យប់មិញ

ការ​ចាប់ឆ្នោត​រើស​គូ​ការ​ប្រកួត​ពាន​រង្វាន់​ FA Cup របស់​អង់គ្លេស ជុំ​ទី៣ ​បានធ្វើ​រួចរាល់ហើយ​កាល​ពី​យប់មិញ បើ​ទោះ​ជា​គូ​ខ្លះ​ក្នុង​ការ​ប្រកួត​ជុំ​ទី​២ មិន​ទាន់​រក​ឃើញ​អ្នក​ឈ្នះ​ក៏ដោយ។

 

លទ្ធផល​ចាប់​គូ FA Cup ជើង​ទី​៣​យប់មិញ

 

ក្រុម​ការពារ​តំណែង​ជើងឯក​រដូវ​កាល​ចាស់​ កាំភ្លើងធំ Arsenal នឹង​ត្រូវ​បើកទ្វារ​ផ្ទះ​ស្វាគមន៍​ក្រុម​ភ្ញៀវឆ្មា​ខ្មៅ​ Sunderland។ ជើងឯក​៧​សម័យ​កាល​ ហង្សក្រហម Liverpool ត្រូវ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ក្រុម​លីក​លំដាប់ទី២ Exeter ស្រប​ពេល Aston Villa ត្រូវ​ប៉ះ Wycombe។

 

គូ​ល្អ​មើល មាន់​ខ្នាយ​មាស Tottenham Hotspur ត្រូវ​ទទួល​ភ្ញៀវ​ក្រុម​កំពូល​តារាងលីក Leicester City ខណៈ Manchester United ធ្វើ​ម្ចាស់​ផ្ទះ​ស្វាគមន៍ Sheffield United។

 

ងាក​មក​មើល​ក្រុម​ផ្សេង​ទៀត​មក​ពី Premier League៖ Chelsea ត្រូវ​រង់ចាំ​ការ​ឈ្នះ​រវាង Leyton Orient និង Scunthorpe ហើយ Everton ត្រូវ​រង់ចាំ​ការ​ឈ្នះ​រវាង Dagenham ឬwhitehawk, ក្រុម Southampton ប៉ះ Crystal Palace, Watford ត្រូវប៉ះ Newcastle។

 

ការ​ប្រកួត​ជើង​ទី៣​នឹង​ត្រូវ​លេង​នៅ​ថ្ងៃ​ទី ៨ ដល់​ថ្ងៃ​ទី១១ ខែ​មករា​ឆ្នាំ ២០១៦ ខាង​មុខ៕

 

លទ្ធផល​ចាប់​គូ FA Cup ជើង​ទី​៣​យប់មិញ
 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ bbc