ជន​ពិការ​កម្ពុជា ប៊ុង ហុង ឈ្នះ​មេដាយ​មាស​នៅ ASEAN Para Game ម្សិល​មិញ​

ជន​ពិការ​កម្ពុជា ប៊ុង ហុង ឈ្នះ​មេដាយ​មាស​នៅ ASEAN Para Game ម្សិល​មិញ​

កីឡាករ​ជន​ពិការ​កម្ពុជា​ ប៊ុង​ ហុង រក​បាន​មេដាយ​មាស​១​គ្រឿង​ហើយ​ឲ្យ​ប្រទេស​កម្ពុជា​ក្នុង​​ព្រឹត្តិការណ៍​ ASEAN Para Games លើក​ទី​៨ ​នៅ​ប្រទេស​សឹង្ហ​បូរី​សម្រាប់​ប្រភេទ​កីឡា​រត់​ចម្ងាយ។

 

លោក​ ​ប៊ុង ហុង​ ដណ្តើម​បាន​មេដាយ​មាស​១​គ្រឿង​នេះ​​សម្រាប់​​វិញ្ញាសា​រត​ចម្ងាយ​៤០០​ម៉ែត្រ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៨​ ខែ​ធ្នូ ម្សិល​មិញ។ ​រហូត​ដល់​ពេលនេះ​ក្រុម​កីឡា​ពិការ​កម្ពុជា​ដណ្តើម​បាន​មេដាយ​សរុប​៧​គ្រឿង​ក្នុង​នោះ​មាស​១ ប្រាក់​ ១ និង​សំរិទ្ធិ៥​ដែល​កំពុង​ស្ថិត​នៅ​​ចំណាត់​ថ្នាក់​លេខ​៩​​ ខណៈ​ប្រទេស​ថៃ​ស្ថិត​នៅ​លេខ​១​ក្នុង​ចំណោម​១០​ប្រទេស។

 

​​ព្រឹត្តិការណ៍​ ASEAN Para Games លើក​ទី​៨ នៅ​ប្រទេស​សិង្ហបុរី​នេះ​​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ស្អែក​។

 

ជន​ពិការ​កម្ពុជា ប៊ុង ហុង ឈ្នះ​មេដាយ​មាស​នៅ ASEAN Para Game ម្សិល​មិញ​តារាង​ចំណាត់​ថ្នាក់​មេដាយ

 

អត្ថបទ៖ ជាន ចាន់រ៉ា​