មេនូឡាយហ្វ៍​បរិច្ចាគ ២៥.០០០​ដុល្លារ​ទៅ​​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ក្នុង​ការ​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង នៅ​អង្គរវត្ត

មេនូឡាយហ្វ៍​បរិច្ចាគ ២៥.០០០​ដុល្លារ​ទៅ​​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ក្នុង​ការ​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង នៅ​អង្គរវត្ត

​ក្រុមហ៊ុន មេនូឡាយហ្វ៍ ដែល​ជា​អ្នក​ឧបត្ថម្ភ​ធំ​សម្រាប់​ព្រឹត្តិការណ៍​រត់​ប្រណាំង​អន្តរ​ជាតិ ពាក់​កណ្ដាល​ ម៉ារ៉ាតុង​នៅ​អង្គរ​វត្ត លើក​ទី​២០ ​បាន​បរិច្ចាគ​ថវិកា​របស់​ក្រុម​ហ៊ុន​ចំនួន​ ២៥,០០០​ដុល្លា​អាមេរិក​ឲ្យ​ទៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប ​ដែល​ជា​មន្ទីរ​ពេទ្យ​ផ្ដល់​ការ​ព្យាបាល​ជំងឺ​ឲ្យ​កុមារ​កម្ពុជា​ដោយ​ឥត​គិត​ថ្លៃ​។

 

មេនូឡាយហ្វ៍​បរិច្ចាគ ២៥.០០០​ដុល្លារ​ទៅ​​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ក្នុង​ការ​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង នៅ​អង្គរវត្ត

 

ការ​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់​ថវិកា​សប្បុរស​នៅ​មុន​ថ្ងៃ​ប្រារព្ធ​ទិវា​រត់​ប្រណាំង​អន្តរ​ជាតិ ពាក់​កណ្តាល​ម៉ារ៉ាតុង​នៅ​​ អង្គរ​វត្ត​​លើក​ទី​២០ លោក​ Roy Gori ​ប្រធាន​អគ្គ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ មេនូឡាយហ្វ៍​ ប្រចាំ​តំបន់​អាស៊ី បាន​មាន​ប្រសាសន៍​ថា៖ “ មេនូឡាយហ្វ៍ កំពុង​បន្ត​ជួយ​ប្រជា​សហគមន៍​នៅ​ទូទាំង​តំបន់​អាស៊ី​រយៈ​ពេល​​ជា​ច្រើន​ឆ្នាំ​មក​ហើយ​តាមរយៈ​សកម្មភាព​មនុស្ស​ធម៌​ផ្សេង​ៗ។ យើង​ពិត​ជា​មាន​ក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​គាំទ្រ​មន្ទីរ​​ពេទ្យ​កុមារ​អង្គរ​ ដែល​បាន​ផ្តល់​ការ​ព្យាបាល​ឲ្យ​កុមារ​កម្ពុជា​ជាង​ ១.៥លាន​នាក់​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩​មក​”។

 

វេជ្ជបណ្ឌិត ងួន ចាន់ភក្ត្រា នាយក​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ បាន​មាន​ប្រសាសន៍​ថា៖​ “ជំនួស​ឲ្យ​បុគ្គលិក​ទាំងអស់​របស់ មន្ទីរពេទ្យ​កុមារ​អង្គរ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាវជ្រៅ​ចំពោះ ក្រុមហ៊ុន មេនូឡាយហ្វ៍​ សម្រាប់​ការ​បរិច្ចាគ​ដ៏​សប្បុរស​​នេះ។ ជា​រៀង​រាល់​ឆ្នាំ​ ពួក​យើង​ជួយ​ព្យាបាល​កុមារ​កម្ពុជា​ ជាង​១៥០,០០០​នាក់។ គោលដៅ​របស់​មន្ទីរ​ពេទ្យ​​​គឺ​ផ្តល់​ការ​ព្យាបាល​ជម្ងឺ​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​កុមារ​កម្ពុជា​ដែល​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​ចំណាយ​​ថ្លៃ​ព្យាបាល​ ក៏ដូចជា​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ដល់​បុគ្គលិក​សុខាភិបាល​កម្ពុជា”។

 

លោក​ Robert Elliott ​អគ្គនាយក​ប្រតិបត្តិ និង​ជា​នាយក​ចាត់ការ​ទូទៅ​របស់​ មេនូឡាយហ្វ៍ (ខេមបូឌា) ​បាន​និយាយ​ថា៖ “ការ​គាំទ្រ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ ឆ្លុះ​បញ្ចាំង​អំពី​គោល​បំណង​របស់​ក្រុមហ៊ុន មេនូឡាយហ្វ៍ ក្នុង​ការ​ជួយ ​ក្រុម​គ្រួសារ​នៅ​កម្ពុជា​កសាង​អនាគត​ដ៏​ប្រសើរ​មួយ​ពី​ព្រោះ​កុមារ​គឺ​ជា​ទំពាំង​ស្នង​ឬស្សី​របស់​យើង”។

 

មេនូឡាយហ្វ៍​បរិច្ចាគ ២៥.០០០​ដុល្លារ​ទៅ​​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ក្នុង​ការ​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង នៅ​អង្គរវត្ត

 

ចំនួន​អ្នក​ចូល​រួម​រត់​ប្រណាំង​អន្តរជាតិ ពាក់​កណ្តាល​ម៉ារ៉ាតុង នៅ​អង្គរ​វត្ត កើន​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុន

 

ចំនួន​អ្នក​ចូល​រួម​រត់​ប្រណាំង​៨,៤៩៣នាក់​ មក​ពី​៧៥​ប្រទេស បាន​ចូល​រួម​ក្នុង​ការ​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្តាល​ម៉ារ៉ាតុងនៅអង្គរវត្តនៅថ្ងៃទី០៦​ខែ​ធ្នូ​នេះ។ ការ​រត់​ប្រណាំង ​ន​ដែរ​បាន​ចាប់​ផ្ដើម​នៅ​តំបន់​រមណីយដ្ឋាន​ប្រវត្តិ​សាស្ត្រ ប្រាសាទ​អង្គរ​វត្ត​ខ្លោង​ទ្វារ​ខាង​លិច ដែល​ជា​កន្លែង​គោរព​សាសនា​ធំ​ជាង​គេ​បង្អស់​នៅ​លើ​សាកល​លោក ហើយ​រត់​​​តាម​ឧទ្យាន​បុរាណ​អង្គរ​នៃ​ប្រាសាទ​សាសនា​ហិណ្ឌូ និង​ព្រះពុទ្ធ​សាសនា​នា​សម័យ​បុរាណ​ដែល​មាន​ទេសភាព​ស្រស់បំព្រង។

 

ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) និង​រៀប​ចំ​ដោយ​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា កីឡា​រត់​ប្រណាំង​អន្តរ​ជាតិ​ពាក់​កណ្តាល​ម៉ារ៉ាតុង​នៅ​អង្គរ​វត្ត ជួយ​ប្រមូល​ថវិកា​សម្រាប់​អង្គការ​មនុស្ស​ធម៌​នានា​ដែល​ជួយ​គាំទ្រ​ដល់​កុមារ​កំព្រា និង​ជន​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​នៅ​កម្ពុជា​ដូចជា មន្ទីរពេទ្យ​គន្ធបុប្ផា មន្ទីរពេទ្យ​កុមារ​អង្គរ និង​កាកបាទ​ក្រហម​កម្ពុជា​ជាដើម​។

 

នៅ​ក្នុង​ខែ​កក្កដា​ ឆ្នាំ២០១៥ ក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) បាន​ចុះ​កិច្ច​ព្រមព្រៀង​ដែល​មាន​រយៈពេល​៥ឆ្នាំ​ជាមួយ​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​ ដើម្បី​ក្លាយ​ជា​អ្នក​ឧបត្ថម្ភ​ធំ​សម្រាប់​ព្រឹត្តិការណ៍​រត់​ប្រណាំង​អន្តរជាតិ ពាក់​​​កណ្តាល​ម៉ារ៉ាតុង​នេះ។ កាល​ពី​ឆ្នាំ២០១៤ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក៏​ជា​អ្នក​ឧបត្ថម្ភ​ធំ​សម្រាប់​ការ​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​នេះ។

 

ក្រុមហ៊ុន មេនូឡាយហ្វ៍ នឹង​សហការ​ជាមួយ​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​គាំទ្រ​ការ​រត់​ប្រណាំង​អន្តរ​ជាតិ​ពាក់​កណ្តាល​ម៉ារ៉ាតុងនៅអង្គរវត្ត​សម្រាប់រយៈពេល៥ឆ្នាំគឺ (១)ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៥ (២)ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ​២០១៦ (៣)ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ (៤)ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ (៥)និងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩៕

 

មេនូឡាយហ្វ៍​បរិច្ចាគ ២៥.០០០​ដុល្លារ​ទៅ​​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ក្នុង​ការ​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង នៅ​អង្គរវត្ត

 

អត្ថបទ៖ ពាណិជ្ជកម្ម