វិបសាយ​ធំ​មួយ​ចាត់​ទុក ចាន់ វឌ្ឍនាកា ជា​កីឡាករ​អាស៊ាន​ល្អ​បំផុត​ប្រចាំ​សប្ដាហ៍


វិបសាយ​ធំ​មួយ​ចាត់​ទុក ចាន់ វឌ្ឍនាកា ជា​កីឡាករ​អាស៊ាន​ល្អ​បំផុត​ប្រចាំ​សប្ដាហ៍

Goal.com ដែល​ជា​វិបសាយ​ព័ត៌មាន​កីឡា​ដ៏​ធំ​មួយ​​នៅ​អាស៊ី​បាន​ចាត់​ទុក ចាន់ វឌ្ឍនាកា ជា​កីឡាករ​ល្អ​បំផុត​នៅ​អាស៊ាន​​ប្រចាំ​សប្ដាហ៍ បន្ទាប់​ពី​សមាជិក​ក្រុម​បឹងកេតអង្គរ​រូប​នេះ ស៊ុត​បញ្ចូល​ទី​ក្រុម​ជើង​ឯក​វៀតណាម ៣​គ្រាប់​ម្នាក់​ឯង​កាល​ពី​ថ្ងៃ​ទី​៦ កន្លង​ទៅ។

 

វិបសាយ​ធំ​មួយ​ចាត់​ទុក ចាន់ វឌ្ឍនាកា ជា​កីឡាករ​អាស៊ាន​ល្អ​បំផុត​ប្រចាំ​សប្ដាហ៍

 

តាម​ការ​ចុះ​ផ្សាយ​មុន​នេះ​បន្តិច វិបសាយ Goal បាន​ជ្រើសរើស​កីឡាករ ចាន់ វឌ្ឍនាក ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​អាស៊ាន Goal Southeast Asia Player of the Week។ វិបសាយ​ដដែល​នេះ​បាន​សរសេរ​ថា៖ «តារា​ឆ្នើម​​វ័យក្មេង​របស់​កម្ពុជា បាន​បញ្ចប់​សប្ដាហ៍​ដែល​ធ្វើ​ឲ្យ​បំភ្លេច​មិន​បាន គឺ​ស៊ុត hat-trick ជួយ​ក្រុម​របស់​ខ្លួន​យក​​ឈ្នះ​ក្រុម​ជើង​ឯក V-League វៀតណាម ដោយ​លទ្ធផល ៣-២ ឈាន​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់ Toyota Mekong Club Championship កាល​ពី​ថ្ងៃ​អាទិត្យ»។

 

វិបសាយ​ធំ​មួយ​ចាត់​ទុក ចាន់ វឌ្ឍនាកា ជា​កីឡាករ​អាស៊ាន​ល្អ​បំផុត​ប្រចាំ​សប្ដាហ៍

 

ក្រុម​បឹងកេត​អង្គរ​បាន​រក្សា​កំណត់​ត្រា​ឈ្នះ ១០០​ភាគ​រយ ក្នុង​ពាន​រង្វាន់ 2015 Toyota Mekong Club Championship បន្ទាប់​ពី​បំបាក់​ក្រុម​ជើង​ឯក​ឡាវ បន្ត​ឈ្នះ​ក្រុម​ជើង​ឯក​មីយ៉ាន់ម៉ា និង​យក​ឈ្នះ​ក្រុម​ជើង​ឯក​វៀតណាម។ កីឡាករ​វ័យ​ក្មេង ចាន់ វឌ្ឍនាកា ជាប់​ឈ្មោះ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ក្នុង​ពាន​រង្វាន់​នេះ ដោយ​រក​បាន ៥​គ្រាប់​ម្នាក់​ឯង៕

 

អត្ថបទ៖ គង់ វិសាល