Sanchez ​ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​ឆ្នាំ​ FSF តែ​ Wenger ទទួល​ជំនួស


Sanchez ​ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​ឆ្នាំ​ FSF តែ​ Wenger ទទួល​ជំនួស

Alexis Sanchez ​ខ្សែ​បម្រើ​ឆ្នើម​ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​យក​ឈ្នះ​លើ​ Jamie Vardy, Sergio Aguero  និង​ Harry Kane ​ដោយ​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ Football Supporters’ Federation Player of the Year។

 

Sanchez ​ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​ឆ្នាំ​ FSF តែ​ Wenger ទទួល​ជំនួស

 

​កីឡាករ​ជម្រើស​ជាតិ​ឈីលី​រូប​នេះ ក៏​បាន​យក​ឈ្នះ​លើ​​អ្នកចាំទី​ David De Gea ​របស់​ក្រុម​ Manchester United និង​​ខ្សែ​ការពារ​ John Stones ​របស់​ Everton ដែល​ជា​បេក្ខភាព​៣​នាក់​ចុង​ក្រោយ ​ក្នុង​ការ​បោះ​ឆ្នោត​​ពី​អ្នកគាំទ្រ​​ ដើម្បី​ទទួល​ពាន​រង្វាន់​​ ដែល​ Luis Suarez ​ធ្លាប់​ឈ្នះ​កាល​ឆ្នាំ​២០១៣ និង​ Aguero ​ធ្លាប់​ឈ្នះ​កាល​ឆ្នាំ​២០១៤​នេះ។

 

​ខ្សែ​បម្រើ​​វ័យ​២៦​ឆ្នាំ​​បច្ចុប្បន្ន​ កំពុង​មាន​បញ្ហា​របួស ដែល​អាច​នឹង​អវត្តមាន​រហូត​ដល់​៤​សប្ដាហ៍ និង​ធ្វើ​ឲ្យ​អ្នកចាត់ការ​ Arsene Wenger ​កាន់​តែ​ខ្វល់ខ្វាយ​ថែម​ទៀត ​​ខណៈ​ដែល​ Arsenal កំពុង​តែ​ចង់​ប្រជែង​យក​តំណែង​កំពូល​តារាង​ Premier League ផង។

 

យ៉ាងណា អ្នកចាត់ការ​សញ្ជាតិ​បារាំង​ បាន​ទទួល​ពាន​រង្វាន់​នេះ​ជំនួស​ Sanchez សិន មុន​នឹង​ប្រគល់​ឲ្យ​កូន​ក្រុម​របស់​លោក​នៅ​​ពេល​ក្រោយ ហើយ​លោក​បាន​និយាយ​ថា៖ “Alexis ​ធ្វើ​បាន​អស្ចារ្យ​នៅ​ឆ្នាំ​២០១៥។ គាត់​ឈ្នះ​ FA Cup ជាមួយ​យើង និង​ជួយ​ឈីលី​ឈ្នះ​ Copa America ទៀត។ ខ្ញុំ​រីករាយ​ខ្លាំង​ណាស់​ជាមួយ​នឹង​ជំនាញ​របស់​គាត់ សមត្ថភាព​របស់​គាត់ ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​​ចាប់​អារម្មណ៍​​ខ្លាំង”។

 

Sanchez ​ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​ឆ្នាំ​ FSF តែ​ Wenger ទទួល​ជំនួស

 

ក្រោយ​បាន​ដឹង​ដំណឹង​ឈ្នះ​ពាន​នេះ ​Sanchez ក៏​បាន​និយាយ​ផង​ដែរ​ថា៖ “ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដែល​បាន​ឈ្នះ​ពាន​ FSF Player of the Year។ ២០១៥ ជា​ឆ្នាំ​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ ទាំង​នៅ​ក្លិប និង​ជម្រើស​ជាតិ។ ខ្ញុំ​សង្ឃឹម​ថា នឹង​អាច​វិល​ត្រឡប់​ចូល​លេង​វិញ​ឆាប់ៗ ដើម្បី​ជួយ​មិត្ត​រួម​ក្រុម​របស់​ខ្ញុំ ឲ្យ​ទទួល​បាន​ភាព​ជោគជ័យ​ទាំង​អស់​គ្នា”៕

 

-ចុចអាន៖ ម្ចាស់​ក្លិប​ Real Madrid ចង់​បាន Sanchez ពី Arsenal

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail