ក្មេងប្រុស អាយុ​២​ឆ្នាំ​ម្នាក់ ត្រូវ​រ៉ឺម៉ក​ដឹក​ទឹកកក កិន​ចំកស្លាប់​

ភ្នំពេញ: ក្មេងប្រុស អាយុ​២​ឆ្នាំ​ម្នាក់ ខណៈដែល​កំពុង​រត់​លេង ត្រូវបាន​រ៉ឺម៉ក​ដឹក​ទឹកកក មួយគ្រឿងកិន​ចំកស្លាប់ កាលពី​វេលា​ម៉ោង ៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ផ្លូវ​លេខ ២៧២ ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ។​

​ម្ចាស់​រ៉ឺម៉ក ឈ្មោះ ស៊ា សូរិយា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​ដឹក​ទឹកកក នៅ​ផ្សារ​អូឡាំពិក មាន​ស្រុកកំណើតនៅ​ភូមិ​ព្រែក​ប្រ​លួង ឃុំ​សោ​ប ស្រុក​ព្រែក​
​ប្រសព្វ ខេត្តក្រចេះ ទើប​ធ្វើការ​បាន ១៥​ថ្ងៃ​។ ចំណែក​ក្មេងរងគ្រោះ ដែល​ស្លាប់​ឈ្មោះ ម៉ុ​ល ដា​រ៉ា ភេទ​ប្រុស អាយុ​២​ឆ្នាំ​។​

​មុនពេល​កើតហេតុ គេ​បានឃើញ​រ៉ឺម៉ក​ដឹក​ទឹកកក មួយគ្រឿង បាន​បើកបរ​តាម បណ្តោយ​ផ្លូវ​លេខ ២៧២ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់តែ​ក្មេងប្រុស​រងគ្រោះខាងលើ នៅ​អែប​ចិញ្ចើមផ្លូវ​ខាងត្បូង បាន​រត់​ឆ្លងផ្លូវ ទៅខាង​ជើង បណ្តាលអោយ​រ៉ឺម៉កចាប់​ហ្វ្រាំង​មិនទាន់ បាន​កិន​ក្មេង រងគ្រោះ​ចំក ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ ភ្លាមៗ ហើយ​ខាង​គ្រូពេទ្យ បាន​ពិនិត្យឃើញថា ក្មេងរងគ្រោះ បាន​ដាច់ខ្យល់​ស្លាប់ បាត់ទៅហើយ​។​

​ក្រោយពី​កើតហេតុ ម្ចាស់​រ៉ឺម៉ក ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន មក​សួរនាំ រង់ចាំ​ឪពុកម្តាយ​ក្មេង មក​ដោះស្រាយ នៅ​ប៉ុស្តិ៍នគរបាល​ផ្សារ​ដើម​គរ​។ ចំណែក​សព​ក្មេងរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​ធ្វើបុណ្យ តាម​ប្រពៃណី នៅ​ស្រុកកំណើត ស្រុក​ស្អាង ខេត្តកណ្តាល​៕V/S

ក្មេងប្រុស អាយុ​២​ឆ្នាំ​ម្នាក់ ត្រូវ​រ៉ឺម៉ក​ដឹក​ទឹកកក កិន​ចំកស្លាប់​

ក្មេងប្រុស អាយុ​២​ឆ្នាំ​ម្នាក់ ត្រូវ​រ៉ឺម៉ក​ដឹក​ទឹកកក កិន​ចំកស្លាប់​

ក្មេងប្រុស អាយុ​២​ឆ្នាំ​ម្នាក់ ត្រូវ​រ៉ឺម៉ក​ដឹក​ទឹកកក កិន​ចំកស្លាប់​