ករណី​ទិញ​ឆ្កែ​ងាប់​ដោយ​គេ​បំពុល​មក​ធ្វើ​ម្ហូប​ពុល​ស្លាប់​កើនឡើង​៦​នាក និង​ជាង​៣០​នាក់កំពុង​សង្គ្រោះ

ខេត្តក្រចេះ ៖ គិតមកត្រឹមម៉ោង១០និង៤៥នាទីព្រឹក​នឹង​ថ្ងៃ​ទី​៨ ធ្នូ នេះ ​ចំនួន​អ្នក​ស្លាប់​បានកើនឡើងដល់៦នាក់ហើយ (ប្រុស៣នាក់-ស្រី៣នាក់) ចំណែក​ចំនួន​អ្នក​រង​គ្រោះ​ជាង​៣០​នាក់​ទៀត​ក៏​កើតមាន​អាការ​ពុលដែរ បាននិង​កំពុង​តែ​ស្ថិត​ក្នុង​ការ​សង្គ្រោះ​នៅក្នុង​​មន្ទីរពេទ្យ​ស្នួល ។

អាជ្ញាធរ​ដាក់​ការ​សង្ស័យ​ថា​ បាតុភាព​នេះ បណ្តាល​មក​ពី​ពុល​សាច់​ឆ្កែ​បន្ទាប់​ពី​អ្នក​ភូមិ​ទាំងនេះ​បាន​ទទួលទាន​សាច់ ​ឆ្កែ​ងាប់​ដោយ​ការ​បំពុល ដែល​គេ​យក​ទៅ​ធ្វើ​ម្ហូប​ក្នុង​ពិធី​បុណ្យសព​មួយ កាលពី​យប់​ថ្ងៃ​ទី​៦ ធ្នូ ។ ការ​ភ្ញាក់ផ្អើល​ជុំវិញ​បញ្ហា​នេះ កើត​មាននៅ​ថ្ងៃ​ទី​៧ ធ្នូ ក្រោយ​ពី​មាន​អ្នក​ភូមិ​ប្រុស​ស្រី​រស់នៅ​ភូមិ​ស្នួល​វត្ត​លិច ឃុំ​ស្នួល ស្រុក​ស្នួល ដែលពេលនោះយ៉ាង​ហោច​ណាស់​៣​នាក់​បាន​ស្លាប់ជា​បន្តបន្ទាប់ ។

សូមបញ្ជាក់ថា ទិញ​ឆ្កែ​ងាប់​ដោយ​គេ​បំពុល​មក​ធ្វើ​ម្ហូប​ពុល​ស្លាប់​បន្តបន្ទាប់​៥​នាក់ ​និង​ជាង៣០​នាក់​ចូល​មន្ទីរពេទ្យ