ប្លែក​ជាមួយ Tweak នេះ អាច​ធ្វើ​ឲ្យ Folder របស់​អ្នក​បំបាំង​កាយបាន!

នាពេលកន្លងមក មានតែមិត្ត អ្នកអាន សួរពីកម្មវិធី សម្រាប់លាក់ កម្មវិធី ឬ Tweak សម្រាប់លាក់ កម្មវិធី ហើយ ខេមបូ ក៏បាន ណែនាំមក ច្រើនដែរ តែលើកនេះ ខេមបូ ចង់ធ្វើឲ្យអ្នក ទាំងអស់គ្នា ភ្ញាក់ផ្អើល ម្តងជាមួយ Tweak មួយទៀត ដែលអាច ធ្វើឲ្យ Folder បំបាំង កាយបាន។

ប្លែក​ជាមួយ Tweak នេះ អាច​ធ្វើ​ឲ្យ Folder របស់​អ្នក​បំបាំង​កាយបាន!

Tweak នេះ មានឈ្មោះ StealthFolder វាមាន សមត្ថភាព អាចធ្វើឲ្យ Folder ដែលមាននៅលើ Homescreen របស់អ្នក បំបាំងកាយបាន តែអ្នកនៅ តែអាចបើក Folder ទាំងនោះ ដូចធម្មតាអញ្ចឹង ដោយគ្រាន់តែ មើលមិន ឃើញប៉ុណ្ណោះ។

ដើម្បីដំឡើង Theme មួយនេះអ្នកត្រូវធ្វើតាមការណែនាំខាងក្រោម៖

  • ចូលទៅកាន់ Cydia បន្ទាប់មកចូល ទៅកន្លែង Search រួចវាយពាក្យ ថា StealthFolder ហើយធ្វើការ ដំឡើង។
  • បន្ទាប់ពីដំឡើងរួច​ Tweak នេះនឹងដំនើរការ ដោយស្វ័យប្រវត្តិ ហើយរាល់ Folder នៅលើ Homescreen របស់អ្នក នឹងមើល លែងឃើញ
  • បើសិនជាអ្នកចង់ធ្វើឲ្យដូចធម្មតាវិញ អ្នកត្រូវលុប Tweak នេះចេញពី Cydia វិញ ពេលនោះ វានឹងដូច ធម្មតា។

ប្លែក​ជាមួយ Tweak នេះ អាច​ធ្វើ​ឲ្យ Folder របស់​អ្នក​បំបាំង​កាយបាន!

បញ្ជាក់ថា ៖ អ្នកត្រូវធ្វើការដំឡើង និងធ្វើតាមការ ណែនាំ ខាងលើ ឲ្យបាន ត្រឹមត្រូវ បើសិនជាអ្នក ធ្វើខុសពីការ បង្ហាញខាងលើ ឬជួបបញ្ហា ជាយថាហេតុ ដែលកើតឡើង ដោយការច្រលំ របស់អ្នក យើងមិនទទួល ខុសត្រូវ ជាដាច់ខាត។

ប្លែក​ជាមួយ Tweak នេះ អាច​ធ្វើ​ឲ្យ Folder របស់​អ្នក​បំបាំង​កាយបាន!

និយាយតាមត្រង់ Tweak នេះ ពិតជា ប្លែកបន្តិច តែវា ពិតជា Tweak មួយ ដែលកម្ររកបាន ហើយអ្នកអាច សាកប្រើ ប្រាស់បាន ដើម្បីដឹងពី អត្ថប្រយោជន៍ ពិតរបស់វា។

  • ដោយ: Hong
  • 10:26 AM, 08 December
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ