​មេ​នូ​ឡាយ​ហ្វ៍ បរិច្ចាគ​ថវិកា​ទៅកាន់​មន្ទីរពេទ្យ​កុមារ​អង្គរ​ និង ការប្រារព្ធខួប…​​

​មេ​នូ​ឡាយ​ហ្វ៍ បរិច្ចាគ​ថវិកា​ទៅកាន់​មន្ទីរពេទ្យ​កុមារ​អង្គរ​ និង ការប្រារព្ធខួប…​​

ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ដែល​ជា​អ្នក​ឧបត្ថម្ភ​ធំ​សម្រាប់​កីឡា​រត់​ប្រណាំង​អន្តរជាតិ ពាក់កណ្ដាល ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត ប្រារព្ធ​ខួប ២០ ឆ្នាំ​នៃ​ព្រឹត្តិការណ៍​រត់​ប្រណាំង​នេះ ដោយ​បាន​បរិច្ចាគ​ថវិកា​របស់​ក្រុមហ៊ុន​ចំនួន ២៥,០០០ ដុល្លា​អាមេរិក​ឲ្យ​ទៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប ដែល​ជា​មន្ទីរពេទ្យ​ផ្ដល់​ការ​ព្យាបាល​ជំងឺ​ឲ្យ​កុមារ កម្ពុជា​ដោយ​ឥតគិតថ្លៃ។
​មេ​នូ​ឡាយ​ហ្វ៍ បរិច្ចាគ​ថវិកា​ទៅកាន់​មន្ទីរពេទ្យ​កុមារ​អង្គរ​ និង ការប្រារព្ធខួប…​​

 

អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់​ថវិកា​សប្បុរស​នៅមុន​ថ្ងៃ​ប្រារព្ធ​ទិវា​រត់​ប្រណាំង​អន្តរជាតិ ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នៅ អង្គរវត្ត​លើក​ទី ២០ លោក Roy Gori ប្រធាន​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ប្រចាំ​តំបន់​អាស៊ី បាន​មានប្រសាសន៍ថា៖ “ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ កំពុង​បន្ត​ជួយ​ប្រជា​សហគមន៍​នៅ​ទូទាំង​តំបន់​អាស៊ី​រយៈពេល​ជាច្រើន ឆ្នាំ​មក​ហើយ​តាមរយៈ​សកម្មភាព​មនុស្ស​ធម៌​ផ្សេង។ យើង​ពិត​ជា​មាន​ក្ដី​សោមនស្ស​រីករាយ​ក្នុង​ការ​គាំទ្រ​មន្ទីរពេទ្យ កុមារ​អង្គរ ដែល​បាន​ផ្ដល់​ការ​ព្យាបាល​ឲ្យ​កុមារ​កម្ពុ​ជាជាង ១.៥ លាន​នាក់​ ចាប់​តាំងពី​ឆ្នាំ ១៩៩៩ មក”។

 

វេជ្ជបណ្ឌិត ងួន ចាន់​ភក្ត្រា នាយក​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​មានប្រសាសន៍ថា៖ “ជំនួស​ឲ្យ​បុគ្គលិក​ទាំងអស់​របស់ មន្ទីរពេទ្យ​កុមារ​អង្គរ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំពោះ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ សម្រាប់​ការ​បរិច្ចាគ​ដ៏​សប្បុរស​នេះ។ ជា​រៀងរាល់​ឆ្នាំ ពួក​យើង​ជួយ​ព្យាបាល​កុមារ​កម្ពុជា ជាង ១៥០,០០០ នាក់។ គោលដៅ​របស់​មន្ទីរពេទ្យ​គឺ​ផ្ដល់​ការ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​សម្រាប់​កុមារ​កម្ពុជា​ដែល​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​ចំណាយ​ថ្លៃ​ព្យាបាល ក៏ដូចជា​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ដល់​បុគ្គលិក​សុខាភិបាល​កម្ពុជា។

 

លោក Robert Elliott អគ្គនាយក​ប្រតិបត្តិ និង​ជា​នាយក​ចាត់ការ​ទូទៅ​របស់​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ (ខេ​ម​បូ​ឌា) មានប្រសាសន៍ថា៖ “ការ​គាំទ្រ​មន្ទីរពេទ្យ​កុមារ​អង្គរ ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ​របស់​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ក្នុង​ការ​ជួយ ក្រុម​គ្រួសារ​នៅ​កម្ពុជា​ក៏​សាង​អនាគត​ដ៏​ប្រសើរ​មួយ​ពីព្រោះ​កុមារ​គឺជា​ទំពាំង​ស្នង​ឫស្សី​របស់​យើង។
​មេ​នូ​ឡាយ​ហ្វ៍ បរិច្ចាគ​ថវិកា​ទៅកាន់​មន្ទីរពេទ្យ​កុមារ​អង្គរ​ និង ការប្រារព្ធខួប…​​

 

​មេ​នូ​ឡាយ​ហ្វ៍ បរិច្ចាគ​ថវិកា​ទៅកាន់​មន្ទីរពេទ្យ​កុមារ​អង្គរ​ និង ការប្រារព្ធខួប…​​

 

​មេ​នូ​ឡាយ​ហ្វ៍ បរិច្ចាគ​ថវិកា​ទៅកាន់​មន្ទីរពេទ្យ​កុមារ​អង្គរ​ និង ការប្រារព្ធខួប…​​

 

 

ដោយ​ឡែក ចំនួន​អ្នកចូលរួម​រត់​ប្រណាំង​អន្តរជាតិ ពាក់កណ្ដាល​ម៉ា​រ៉ា​តុង នៅ​អង្គរវត្ត កើន​ឡើង​ខ្ពស់​ជាង​ឆ្នាំមុន

 

ចំនួន​អ្នកចូលរួម​រត់ប្រណាំង៨,៤៩៣នាក់ មកពី៧៥ប្រទេស នឹង​ចូលរួម​ក្នុង​ការ​រត់​ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត​នៅ​ថ្ងៃទី០៦ខែធ្នូ​ខាងមុខនេះ។ ការ​រត់​ប្រណាំង នឹង​ចាប់ផ្ដើម​នៅ​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ប្រាសាទអង្គរវត្ត​ខ្លោងទ្វារ​ខាងលិច ដែល​ជា​កន្លែង​គោរព​សាសនា​ធំ​ជាងគេ​បង្អស់​នៅ​លើ​សាកលលោក ហើយ​រត់​តាម​ឧទ្យាន​បុរាណ​អង្គរ​នៃ​ប្រាសាទ​សាសនា​ហិណ្ឌូ និង​ព្រះពុទ្ធសាសនា​នា​សម័យ​បុរាណ​ដែល​មាន​ទេសភាព​ស្រស់បំព្រង។

 

ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ (ខេ​ម​បូ​ឌា) និង​រៀបចំ​ដោយ​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា កីឡា​រត់​ប្រណាំង​អន្តរជាតិ ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត ជួយ​ប្រមូល​ថវិកា​សម្រាប់​អង្គការ​មនុស្សធម៌​នានា​ដែល​ជួយ​គាំទ្រ​ដល់​កុមារ​កំព្រា និង​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន​នៅ​កម្ពុជា​ដូចជា មន្ទីរពេទ្យ​គន្ធបុប្ផា មន្ទីរពេទ្យ​កុមារ​អង្គរ និង​កាកបាទក្រហម​កម្ពុជា​ជាដើម។

 

នៅ​ក្នុង​ខែ កក្កដា ឆ្នាំ២០១៥ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ (ខេ​ម​បូ​ឌា) បាន​ចុះ​កិច្ចព្រមព្រៀង​ដែលមាន​រយៈពេល៥ឆ្នាំ​ជាមួយ​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា ដើម្បី​ក្លាយ​ជា​អ្នក​ឧបត្ថម្ភ​ធំ​សម្រាប់​ព្រឹត្តិការណ៍​រត់​ប្រណាំង​អន្តរជាតិ ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នេះ។ កាលពី​ឆ្នាំ២០១៤ ក្រុមហ៊ុន  មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា ក៏​ជា​អ្នក​ឧបត្ថម្ភ​ធំ​សម្រាប់​ការ​រត់​ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នេះ។

 

ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ នឹង​សហការ​ជាមួយ​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​គាំទ្រ​ការរត់​ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត​សម្រាប់​រយៈពេល ៥ ឆ្នាំ ​គឺ (១) ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០១៥ (២)ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០១៦ (៣) ថ្ងៃទី ០៤ ខែ​ធ្នូ ឆ្នាំ២០១៧  (៤)ថ្ងៃទី០៣ ខែ​ធ្នូ ឆ្នាំ២០១៨ (៥) និង ​ថ្ងៃទី០២ ខែ​ធ្នូ ឆ្នាំ ២០១៩៕

 

អត្ថបទ៖ ការផ្សាយ​ពាណិជ្ជកម្ម

 

ព័ត៌មាន​បន្ថែម​ទាក់​តាមរយៈ៖

 

Media Contact :

 

Manulife (Cambodia) PLC
Tola Ponlu
Chief Customer Officer
Tel: (+855) 23 965 965
[email protected]

 

Media Contact :

 

Manulife Asia
Jason Benham
Regional Communications
Tel: (+852) 2510 5888
[email protected]