អ្នក​ដំណើរ​ភ័យ​ស្លន់​ស្លោ​ ​ក្រោយ​បុរស​ម្នាក់​យក​គ្រាប់​​បែក​ក្មេង​លេង​ឡើង​យន្តហោះ​

អ្នក​ដំណើរ​ភ័យ​ស្លន់​ស្លោ​ ​ក្រោយ​បុរស​ម្នាក់​យក​គ្រាប់​​បែក​ក្មេង​លេង​ឡើង​យន្តហោះ​

អ្នក​ទេសចរ​ជន​ជាតិ​អង់គ្លេស​ម្នាក់ ​​បាន​​ធ្វើ​ឲ្យ​​យន្តហោះ​មួយ​គ្រឿងត្រូវ​បង្ខំ​ចិត្ត​​​​​ត្រលប់ក្រោយ​​ ​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​មុន​ពេល​ហោះ​ឡើង បន្ទាប់ពី​​​​បុរស​នោះ​​បាន​យក​​គ្រាប់​បែក​ក្មេង​លេង​​​ឡើង​លើ​យន្តហោះ។

 

បុរស​រូប​នេះ​បាន​ប្រាប់​មន្ត្រី​​ប្រចាំ​ព្រលាន​យន្តហោះ​អន្តរជាតិ Ngurah Rai ​នៃ​កោះ​បាលី​​ ប្រទេស​ឥណ្ឌូណេស៊ី ថា​លោក​បាន​ទិញ​របស់​នេះ​នៅ​ហាង​លក់​ប្រដាប់​ក្មេង​លេង​មួយ​កន្លែង​លើ​កោះ ​ដើម្បី​យក​វា​ទៅ​​ស្រុក​កំណើត​សម្រាប់​ពិធី​ជប់លៀង​ថ្ងៃបុណ្យ​​ណូអែល តែ​វា​មាន​​រូបរាង​ដូច​នាឡិកា​កំណត់​​​ម៉ោង​​ដាក់​​រំសេវ​ជាតិ​ផ្ទុះ​ដែរ។

 

អ្នក​ដំណើរ​ភ័យ​ស្លន់​ស្លោ​ ​ក្រោយ​បុរស​ម្នាក់​យក​គ្រាប់​​បែក​ក្មេង​លេង​ឡើង​យន្តហោះ​

 

​​​​​ទោះ​ជា​យ៉ាង​ក្ដី នៅ​ពេល​​​ប្រធាន​ព្រលាន​យន្តហោះ​រក​ឃើញ​​ ក៏​បាន​បញ្ជា​ឲ្យ​គេ​នាំ​​លោក​ទៅ​សាកសួរ​ ខណៈ​​យន្តហោះ​​បាន​បើក​ទៅ​មុខ​យឺត​ៗ​​តាម​ផ្លូវ​រត់​ហោះ​ឡើង​ហើយ​នោះ តែ​ត្រូវ​​បែរ​ក្បាល​ថយ​ក្រោយ​វិញ ដើម្បី​យក​បុរស​នោះ​ចេញ​ពី​យន្តហោះ។

 

មាន​ឈ្មោះ Davide Fogli ​ អាយុ៤៨ឆ្នាំ បុរស​ខាង​លើ​គឺ​​ជា​អ្នក​ឌីហ្សាញ​ក្រាហ្រិក ​​កើត​នៅ​ទីក្រុង​ Turin ប្រទេស​អ៊ីតាលី តែ​កាន់​លិខិត​ឆ្លង​ដែន​អង់គ្លេស។​ លោក​ត្រូវ​បាន​គេ​បញ្ជូន​​ទៅ​ឃុំ​ខ្លួន និង​សួរនាំ ឯ​មន្ត្រី​​​ព្រលាន​ជា​ច្រើន​នាក់​ បាន​ចុះ​ទៅ​កាន់​ហាង​លក់​របស់​ក្មេង​លេង​​ដែលលោក​បាន​ទិញ ដើម្បី​ត្រួត​ពិនិត្យ​មើល​របស់​រប​​​ដាក់​លក់​ស្រដៀង​នេះ​ទៀត។

 

​​​​​​ក្រោយ​ពី​​ឃាត់​ខ្លួន​បាន ២៤ម៉ោង ​លោក Fogli ​​និង​អ្នក​រួម​ដំណើរ​ជាមួយ​គាត់​មួយ​ចំនួន​ទៀត​ត្រូវ​បាន​​​​ដោះ​លែង​​វិញ ព្រោះ​រក​មិន​ឃើញ​ពី​សញ្ញា​ភេរវកម្ម។

 

អ្នក​ដំណើរ​ភ័យ​ស្លន់​ស្លោ​ ​ក្រោយ​បុរស​ម្នាក់​យក​គ្រាប់​​បែក​ក្មេង​លេង​ឡើង​យន្តហោះ​

 

​មន្ត្រី​សន្តិសុខ​​​ជា​ច្រើន​រូប​​​​ដែល​មើល​ការ​ខុស​ត្រូវ​​ក្នុង​ព្រលាន ​​​​កំពុង​ប្រុង​ប្រយ័ត្ន​កម្រិត​ខ្ពស់ ​​ក្រែង​កើត​មាន​ការ​វាយ​ប្រហារ​​ភេរវកម្ម​​ទៅ​លើ​អ្នក​ទេសចរ​​​មក​ពី​បណ្ដា​ប្រទេស​លោក​​លិច និង​រុស្សី ​ជា​ដើម។

 

ចំណែក​ប្រទេស​ឥណ្ឌូណេស៊ី​បាន​​​រឹត​បន្តឹង​សន្តិសុខ ក្រោយ​កើត​មាន​​ការ​គំរាម​កំហែង​​​​ទៅ​លើ​ព្រលាន​យន្តហោះ​មួយ​នៅ​ទីក្រុង​ចាកាតា ​និង​ការ​វាយ​ប្រហារ​ជា​បន្ត​បន្ទាប់​​ជុំ​វិញ​ពិភពលោក។ កាល​ពី​​ឆ្នាំ ២០០២ ​​ក្រុម​ខ្មាន់​កាំភ្លើង​​របស់​បណ្ដាញ​ភេរវករ​អាល់កៃដា​ បាន​​បាញ់​រះ​​សម្លាប់​មនុស្ស​ជាង ២០០នាក់​​ក្នុង​បារ​ និង​ក្លឹប​រាត្រី​មួយ​កន្លែង​​លើ​កោះ​បាលី​នេះ​ម្ដង​ហើយ៕

 

ចុចអាន៖ អ្នក​បើក​យន្តហោះ​​ចូល​និវត្ត​​​ ចិត្តល្អ​ទិញ​យន្តហោះទុក​ឲ្យ​ក្មេង​​​​​ក្រីក្រ​បាន​ស្គាល់ និង​ជិះ​កម្សាន្ត

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ dailymail