ស្មាតហ្វូនដ៏ទំនើប Huawei Mate 8 នឹងដាក់លក់នៅក្នុងថ្ងៃស្អែកនេះហើយ

ស្មាតហ្វូនដ៏ទំនើប Huawei Mate 8 នឹងដាក់លក់នៅក្នុងថ្ងៃស្អែកនេះហើយ

ស្មាតហ្វូនដ៏ទំនើបបំផុតចុងក្រោយបំផុតរបស់ក្រុមហ៊ុន Huawei គឺ Huawei Mate 8 ដែលបានដាក់បង្ហាញកាលពីខែមុននោះ ឥឡូវនេះនឹងត្រូវ ដាក់លក់នៅក្នុងប្រទេសចិនហើយ គឺចាប់ពីថ្ងៃទី9 ខែធ្នូ ស្អែកនេះទៅ ។ សេចក្តីប្រកាសនេះត្រូវបានចេញដោយលោក He Gang ប្រធានផ្នែក ចែកចាយស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ។ ចំពោះតម្លៃរបស់ស្មាតហ្វូន Mate 8 នេះ គឺមានចាប់ពីតម្លៃ 470 $ រហូតដល់ 1075 $, Mate 8 ដែលមានមេម៉ូរីក្នុងម៉ស៊ីនទំហំ 32 GB និងរ៉េមទំហំ 3 GB តម្លៃ 470 $, Mate 8 ដែលមានមេម៉ូរីក្នុងម៉ស៊ីនទំហំ 64 GB និងរ៉េមទំហំ 4 GB តម្លៃ 580 $, Mate 8 ដែលមានមេម៉ូរីក្នុងម៉ស៊ីនទំហំ 128 GB និងរ៉េមទំហំ 4 GB តម្លៃ 690 $, ពិសេសជាងគេគឺ Mate 8 ដែលមានព៌ណដូច ស្រាសំប៉ាញ ដែលតម្លៃរបស់វាគឺ 1075 $ ។ លោក Gang បានរំពឹងទុកថា ស្មាតហ្វូនដ៏ទំនើបថ្មីនេះនឹងទទួលបានការពេញនិយមយ៉ាងខ្លាំងពី អតិថិជនទូទាំងពិភពលោកផងដែរ និងមានគម្រោងផលិតស្មាតហ្វូននេះអោយបាន 1លានគ្រឿង ក្នុង1ខែ ដើម្បីបំពេញតម្រូវការអតិថិជន ។ ស្មាតហ្វូន Mate 8 ប្រើបន្ទះឈីបចុងក្រោយបង្អស់របស់ Huawei គឺ Kirin 950 SoC ជាមួយនឹងស៊ីភីយូ octa-core និងមានអេក្រង់ធំទូលាយ ទំហំ 6.0 អ៊ីង, កាមេរ៉ាក្រោយមានទំហំ 16 មេកាភិចសែល, កាមេរ៉ាមុខមានទំហំ 8 មេកាភិចសែល, ថាមពលថ្ម 4000 មីលីអំពែ និងដំនើរការ ដោយប្រព័ន្ធប្រតិបត្តិការដ៏ថ្មីស្រឡាងគឺ Android 6.0 Marshmallow ។

ស្មាតហ្វូនដ៏ទំនើប Huawei Mate 8 នឹងដាក់លក់នៅក្នុងថ្ងៃស្អែកនេះហើយ

ស្មាតហ្វូនដ៏ទំនើប Huawei Mate 8 នឹងដាក់លក់នៅក្នុងថ្ងៃស្អែកនេះហើយ

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ស្មាតហ្វូនដ៏ទំនើប Huawei Mate 8 នឹងដាក់លក់នៅក្នុងថ្ងៃស្អែកនេះហើយ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ស្មាតហ្វូនដ៏ទំនើប Huawei Mate 8 នឹងដាក់លក់នៅក្នុងថ្ងៃស្អែកនេះហើយ

ចុះថ្ងៃទី 08 ខែធ្នូ ឆ្នាំ 2015 ម៉ោង 10:25 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ