ពិធី​សុំ​រៀបការ​របស់​គូស្នេហ៍​ក្នុងស្រុក ធ្វើឱ្យ​កក្រើក​ពេញ​ហ្វេ​ស​ប៊ុ​ក (​មាន​វីដេអូ​)​

​កាលពីពេល​ថ្មីៗ​នេះ អ្នក​និយម​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) បានបង្ហាញ​នូវ​រឿងរ៉ាវ​ជាច្រើន​ដែល​ទាក់ទង​ទៅនឹង​ការសប្បាយរីករាយ ជួបជុំ​មិត្តភក្តិ ឬ ចង់បង្ហាញ​ពី​ការធ្វើដំណើរ​ទៅណា​មក​ណា សារ​អប់រំ​ខ្លីៗ និង បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​នៅក្នុង​សង្គម​គ្រួសារ ឬ ជាមួយ​សង្សារ​ជាដើម ។

សម្រាប់​គូសង្សារ​វ័យក្មេង​មួយគូ​នេះ​វិញ បានបង្ហាញ​នូវ​ភាព​ផ្អែមល្ហែម ដោយ​ខាង​ប្រុស​បានរៀបចំ​ពិធី​ខួបកំណើត​ដ៏​ភ្ញាក់ផ្អើល​មួយ​ដល់​នារី​ជា​សង្សារ​របស់ខ្លួន ។

ដើម្បី​ជា​កាដូ​នាពេល​នោះដែរ ខាង​ប្រុស​ក៏បាន​ទិញ​ច​ញ្ចៀ​ន​មួយ​វង់​បំពាក់​ឲ្យ​ខាង​ស្រី ហើយក៏​និយាយ​សុំ​នាង​រៀបការ ជាហេតុ​ធ្វើ​ឲ្យ​នាង​ទប់ទឹក​ភ្នែក​មិនបានដោយសារតែ​នាង​មានការ​រំភើប និង រំជួលចិត្ត​ខ្លាំងពេក​នូវ​ពាក្យសម្តី​របស់​ជា​សង្សារ ។​បន្ទាប់ពី​ខាង​ប្រុស​បង្ហាញ​នូវ​ភក្តី​ស្នេហ៍​ដ៏​ស្ម័គ្រស្មោះ​ចំពោះ​នារី​ជា​សង្សារ​របស់ខ្លួន​មក នារី​រូបនោះ​ក៏បាន​បង្ហាញ​នូវ​ទឹកចិត្ត​ស្មោះ​របស់​នាង​ទៅកាន់​បុរស​ជា​សង្សារ​របស់ខ្លួន​នោះ​វិញ​ដែរ ដោយបាន​បង្ហោះ​វី​ឌី​អូ និង ស​សេរ​សារ​ខ្លី​មួយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា «​នៅ​ថ្ងៃ​ខួបកំណើត​របស់​អូន​ជា​រៀងរាល់ឆ្នាំ បង​តែងតែ​ធ្វើឱ្យ​អូន​សប្បាយចិត្ត តែ​សម្រាប់​ឆ្នាំនេះ បង​មិន​ត្រឹមតែ​ធ្វើឱ្យ​អូន​សប្បាយចិត្ត​នោះទេ តែ​បង​ថែមទាំង​ធ្វើឱ្យ​អូន​ស្រក់​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន​ទៀត អរគុណ​នូវ​អ្វីៗ​គ្រប់យ៉ាង​ដែល​បង​ខិតខំ​ធ្វើ ហើយ​បាន​ផ្តល់នូវ​កាដូ​ដ៏​មានន័យ​បំផុត​សម្រាប់​អូន​..​ពាក្យ​មួយ​ឃ្លា​ដែល​បង​តែងតែ​និយាយ ថា​«​បង​នឹង​ធ្វើឱ្យ​ការសប្បាយ​ចិត្ត ហើយ​បង​នឹង​ព្យាយាម រក​អ្វី ដែល ការស្រឡាញ់ ទោះ​បង​ត្រូវ​ខំធ្វើការ ហត់នឿយ ទោះ​បង​គ្មាន​របស់​ល្អ​ប្រើ តែ​បង​សុខចិត្ត​ធ្វើបែបនេះ ឱ្យតែ កា មាន​របស់​ល្អៗ​ប្រើ​សម្រាប់​រូប​បង បងអត់​អី​ទេ សូម​ត្រឹម អូន​ផ្តល់​កម្លាំងចិត្ត​ឱ្យ​បង​ទៅបាន​ហើយ ព្រោះ​បង​ធ្វើការ​រាល់ថ្ងៃ​ហត់​ណាស់​»​។​គឹម សឿន​

​ខាងក្រោម​នេះ​គឺជា វី​ឌី​អូ​ខ្លី​មួយ ដែល​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​រវាង​គូសង្សារ​មួយគូ​នេះ ​៖
​ 

 

 

នៅថ្ងៃខួបកំណេីតរបស់អូនជារៀងឆ្នាំ បងតែងធ្វេីអោយអូនសប្បាយចិត្ត តែសម្រាប់ឆ្នាំនេះ បងមិនត្រឹមធ្វេីអោយអូនសប្បាយចិត្តនេាះទេ តែ…

Posted by Oun Ka Ka on Friday, December 4, 2015