Bale ជឿ​ជាក់​ថា ការ​​​ជួបក្រុម Malmo គឺ​ជា​កន្លែង​ក្នុង​ការ​​ស្រោច​ស្រង Real

ខ្សែ​ប្រយុទ្ធ Gareth Bale បាន​ជំ​រុញ​ឲ្យក្រុម Real Madrid រក្សា​ការ​​ស្រោច​ស្រង់់​របស់​ពួក​គេ​​ពី​បញ្ហា​រ​បស់ក្លិប​ទាំង​ក្នុង និងក្រៅ​ទី​លាន នៅ​ពេល​ដែល​ពួកគេ​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល​ភ្ញៀវ Malmo ក្នុង​ការ​ប្រកួត​​ចុង​ក្រោយ​ក្នុង​ពូល​នៃក្រប​ខ័ណ្ឌ Champions League របស់​ពួកគេ​នៅ​រាត្រី​នេះ​។

bale-001

Real Madrid បាន​រង​បរា​ជ័យក្នុង​ផ្ទះខ្លួន​ឯង​ក្នុងលទ្ធ​ផល ៤-០ ក្រោម​ស្នា​ដៃ​ក្រុម Barcelona កាលពី​ខែ​មុន និង​​បាន​ធ្លាក់​ចេញពី​​ការ​ប្រកួត​ដណ្តើម​ពាន Spanish Cup កាល​ពី​សប្តាហ៍មុន​សម្រាប់​ការ​ដាក់​ឲ្យ​កីឡាករ​ជាប់​ពិន័យ​​ព្យួរ​ឲ្យ​ចូល​លេង​​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ក្រុម​របស់​លោក Rafael Benitez យ៉ាង​ហោច​ណាស់​បាន​រួម​គ្នា​កត់ត្រា​ជ័យ​ជម្នះ​៤​លើក​​ជាប់​ៗ​គ្នា​​​ចាប់​ពី​ការ​រង​បរា​ជ័យ​ដ៏​អាម៉ាស​របស់​ពួក​គេ​នៅពេល​ប្រកួត​ជា​មួយនឹងក្រុម Barcelona ខណៈ​ដែល Bale ក៏បាន​ស៊ុត​បាល់​បញ្ចូល​ទីក្នុង​ពេលក្រុម​របស់​ខ្លួន​ឈ្នះ​ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ La Liga លើ​ក្រុម Eibar និង Getafe​។ ការ​ទទួល​ជ័យ​ជម្នះ ៤-១ កាលពី​ថ្ងៃ​សៅរ៍ លើក្រុម Getafe បានកើត​​ឡើង​ស្រ​បពេលខ្សែ​ប្រយុទ្ធ Bale, Karim Benzema និង Cristiano Ronaldo សុទ្ធ​សឹង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​​ក្នុង​ពេល​តែមួយ​​ជា​លើក​ដំបូង​នៅ​រដូវកាលនេះ​​។ ជាមួយ​គ្នា​នេះ Bale បាន​ច្រាន​ចោល​ថា វា​មាន​បញ្ហា​រវាងក្រុម​ប្រជុំ​ដោយ​តា​រា​ឆ្នើម​ៗ​​របស់ Real Madrid និង​លោក Benitez​។ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​វេលស៍​​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ «ទំនាក់​ទំនង​ជាមួយ​នឹង​លោក Benitez គឺនៅ​តែល្អ​​។ យើង​បាន​បង្ហាញ​នៅពេល​​ប្រកួត​ជា​មួយ​ Getafe ថា យើង​ស្ថិតក្នុង​ទម្រង់លេង​ល្អ​​។ វា​សំខាន់ណាស់​​ដែលក្រុម​មាន​ការ​សាម​គ្គី​គ្នា ឈ្នះ​រាល់​ការ​ប្រកួត និង​ព្យា​យាម​ធ្វើ​ឲ្យកាន់​តែល្អ​ប្រសើរ​»​។ ភ្លាម​ៗ​លោក Benitez បាន​បង្ហាញ​ពី​សារៈ​សំខាន់​ក្នុងការ​មាន Bale, Benzema និង Ronaldo នៅលើ​ទីលាន​​ជា​មួយ​គ្នា ខណៈ​ដែលពួក​គេ​ចាប់​ផ្តើម​​លេង​ក្នុង​ជម្រើស​ដំបូង​ក្នុងការ​ប្រកួតលីក​ជា​លើក​ទី​៤​​ជាប់​ៗ​គ្នា​ក្នុង​រដូវកាល​នេះកាលពី​ចុង​សប្តាហ៍​។ ក្នុង​ការ​ជួប​គ្នា​កាលពី​ជើង​មុន​ក្នុងពូលនេះ ក្រុម Real Madrid បាន​យក​ឈ្នះ ២-០​។ ការ​ប្រកួតនៅ​រាត្រី​នេះ នឹង​ចាប់​ផ្តើមនៅ​ម៉ោង​២:៤៥​ទៀប​ភ្លឺ​៕