តួឯក​ប្រុស​រឿង «Titanic » បង្ហើប​អារម្មណ៍​ផ្ទាល់ខ្លួន​ចំពោះ​ប្រទេស​កម្ពុជា​

​នៅក្នុង​កិច្ចសម្ភាសន៍​កាលពី​ថ្មីៗ​នេះ តារា​ឯក​ប្រុស​ក្នុង​រឿង​ហូលីវូដ​ដ៏​ល្បី Titanic លោក Leonardo Dicaprio បាន​ឆ្លើយ​សំណួរ​ដែល​សួរ​ពី​កន្លែង​លោក​ចង់​សម្រាកកាយ​ក្រោយពី​ថត​រឿង​ហូលីវូដ ដែល​ក្នុងនោះ អង្គរវត្ត​គឺជា​កន្លែង​មួយ​ដ៏​សំខាន់​ក្នុង​បេះដូង​របស់លោក ។​

លោក​បាន​ឆ្លើយ​នឹង​សំណួរ​នោះ​ថា «​ទីតាំង​ពីរ​ស្ថិតក្នុង​ចិត្ត​របស់ខ្ញុំ ។​ខ្ញុំ​បានធ្វើ​ដំណើរ​កម្សាន្ត​ទៅជា​ច្រើន កន្លែង​រួចមកហើយ ។ មួយ​នៃ​ចំណោម​ការធ្វើដំណើរ​ដ៏​អស្ចារ្យ​ទាំងអស់​ក្នុង​ជីវិត​ខ្ញុំ គឺ​ការធ្វើដំណើរ​កម្សាន្ត​នៅ អា​ម៉ា​ហ្សូ​ន ។ វា​ជាទី​កន្លែង​មួយ​ផុតពី​ភ្នែក​មនុស្ស​ទាំងឡាយ ហើយ​វាទី​តាំង​ធម្មជាតិ​មួយ​ដ៏​ស្រស់ស្អាត និង ជា​ក្តី​ស្រមៃ​របស់ខ្ញុំ​តាំងពី​កុមារភាព​ដែល​អាច​ទៅ​ដើរ​កម្សាន្ត​នៅ​ទីនោះ ។ មួយទៀត​គឺជា​ដំំ​ណើ​រ​កម្សាន្ត ដែល​ហួស​ពី​ការ​ស្មាន​គឺ​នៅ​ប្រាសាទអង្គរវត្ត​ក្នុងប្រទេស​កម្ពុជា ។ ប្រទេស​កម្ពុជា​គឺជា​ប្រទេសមួយ​ដែល​សម្បូរ​ទៅ ដោយ​ភាព​ភ្ញាក់ផ្អើល​ក្នុងចំណោម​ប្រទេស​ទាំងឡាយ​ដែល​ខ្ញុំ​ធ្លាប់​ទៅ​ទស្សនា ។

ប្រជាជន​នៅ​ទីនោះ​មាន​ភាព រួសរាយ​រាក់ទាក់ គួរ​ឲ្យ​ស្រឡាញ់ ។ អ្នក​អាច​នឹង​វង្វេង​ក្នុង​ប្រាសាទ​អស់​ពេល​មួយថ្ងៃ​ពេញ តែ​អ្នក​នៅតែ ពេញចិត្ត​វា ហើយ​វា​គឺជា​ទីកន្លែង​មួយ​ដ៏​ស្រស់ស្អាត​ក្នុងចំណោម​ទីកន្លែង​ផ្សេងទៀត​»​។​

គួរ​បញ្ជាក់ដែរថា លោក Leonardo Dicaprio ជា​តារា​ហូលីវូដ​មួយរូប​ដែលមាន​សមត្ថភាព​សម្តែង​ដ៏​អស្ចារ្យ ហើយ​ក៏មាន​ភាពល្បីល្បាញ​មិនគួរ​ឲ្យ​ជឿ​ផងដែរ ទោះជា​សព្វថ្ងៃ​លោក​មាន​វ័យ ៤១ ឆ្នាំ​ហើយ​ក្តី ៕ ថាវរិទ្ធ