តារា​ហុងកុង ឆា​ឡែ​ន ឆ​យ បង្ក​ភាព​អាម៉ាសមុខ​ក្នុងពេល​ផឹកស្រា​ស្រវឹង​

​កាលពីពេល​ថ្មី តារា​សម្តែង​ស្រី​ហុងកុង​ល្បី Charlene Choi បានធ្វើ​ពិធី​ខួបកំណើត​កើន​អាយុ ៣៣ ឆ្នាំ​ជាមួយ​មិត្តភក្តិ​ស្និទ្ធស្នាល​មួយចំនួន​តូច ។​ ​ក្នុង​កម្មវិធី​ខួបកំណើត​នេះ នាង​បាន​ផឹកស្រា​រហូតដល់​ស្រវឹង​ជោគ​ខ្លួន ហើយ​ថែមទាំង​បានបង្ហាញ​ពី អារម្មណ៍​ឈឺចាប់​ដោយសារ​ស្នេហា ព្រមទាំង​បោះពាក្យ​សម្តី​ទៀតថា មនុស្ស​ប្រុស​តែងតែ​កុហក ។

បន្ទាប់ពី ខូចចិត្ត​ដោយសារ​ក្តី​ស្នេហា ២ ដង​ក្នុង​ឆាកជីវិត នាង​តែងតែ​ទៅណា​មក​ណា​ដូចជា​គ្មាន​វិញ្ញាណ​ក្នុង​ខ្លួន ហើយ​មើលទៅ​នាង ពិតជា​គួរ​ឲ្យ​អាណិត​ណាស់ ។ ទោះបីជា​នាង​មើលទៅ​ដូចជា​សប្បាយរីករាយ​ណាស់​ក្នុង​ពិធី ខួបកំណើត តែ​ពេលដែល​នាង​ស្រវឹង ទើប​ដឹងថា នាង​កើតទុក្ខ​ខ្លាំង​ប៉ុណ្ណា រហូតដល់​នាង​ហ៊ាន​ដើរ​ទៅរកមិត្តភក្តិ​ប្រុស​ហើយ​ស្រែកថា មនុស្ស​ប្រុស​តែងតែ​កុហក។ គួរ​រំឭក​ដែរ​ថា នាង និង មិត្តភក្តិ​បាន​ផឹកស្រា​អបអរ តាំងពី​ម៉ោង ១០ យប់​រហូតដល់ ម៉ោង ៣ ភ្លឺ ៕ ថា​វរិ​ទ្ធ​

​