ដំណើរ​ជីវិត​របស់​កំពូល​តារា​បង្ហាញ​ម៉ូដ​លំដាប់​អន្តរជាតិ​

កាលពីពេល​ថ្មីៗ​នេះ​កំពូល​តារា​បង្ហាញ​ម៉ូដ​សិច​ស៊ី​នាង ការ​លី ក្លូ​ស (Karlie Kloss) បាន​ចូលរួម​នៅ ក្នុង​កម្មវិធី​មួយ​ដោយ​នាង​បាន​ស្លៀក​រ៉ូ​ប​ពណ៌​ទឹកក្រូច​បញ្ចេញរាង​ដ៏​ស្រ​ឡូ​ន​តូច​ច្រឡឹង​គួរ​ឲ្យ​ទាក់ទាញ​បំផុត ។​


នាង ការ​លី ក្លូ​ស កើត​ឆ្នាំ ១៩៩២ នៅ​សហរដ្ឋអាមេរិក ។ កាលពី​នាង​ទើបតែ​មាន​អាយុ ១៥ ឆ្នាំ ក្នុង​ឆ្នាំ ២០០៧ នាង​ក៏បាន​ចុះ​កុងត្រា​ជាមួយនឹង​ក្រុមហ៊ុន​បង្ហាញ​ម៉ូដ​មួយ ព្រមទាំង​បាន​ចុះផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី​ល្បី ឈ្មោះ Vogue ថែម​ទៀតផង ។ តាំងពី​ពេលនោះ​មក​អាជីព​ជាតា​រា​បង្ហាញ​ម៉ូដ​របស់​នាង​ចាប់ផ្តើម​បោះជំហាន ទៅមុខ​ជានិច្ច ។ ឆ្នាំ ២០១១ នាង​បាន​ក្លាយជា​ទេពអប្សរ​នៃ​ក្រុមហ៊ុន​បង្ហាញ​ម៉ូដ Victoria secret។

ដោយឡែក ឆ្នាំ ២០១៥ នេះ​ក្នុង​វ័យ ២៣ ឆ្នាំ នាង​ធ្លាប់​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី ១១ នៃ​តារា​បង្ហាញ​ម៉ូដ​ដែល រកប្រាក់​ចំណូល​បាន​ច្រើនជាងគេ​ទូទាំង​ពិភពលោក​របស់​ទស្សនា​វ​ដ្តី Forbe ដោយ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​របស់ នាង​មាន​ចំនួន ៥ លាន​ដុល្លារ​អាមេរិក ។ ឆ្នាំ​ដដែល​នេះដែរ​ដោយហេតុ​ផលប៉ះពាល់​ការសិក្សា​ទើប​នាង​លុប កុងត្រា​ជាមួយនឹង​ក្រុមហ៊ុន Victoria secret។​

ក្រៅពី​អាជីព​ជា​តារា​បង្ហាញ​ម៉ូដ​នាង​បាន​ប្រើ​ឈ្មោះ​របស់​នាង​ផ្ទាល់​សម្រាប់​ស្លាក​យីហោ​នំ​ក្រៀម Karlies sKookie ។ នាង​បាន​ចូល​ហ៊ុន​ជាមួយ​ក្រុមហ៊ុន​ច្នៃ​ម៉ូដ​ខោ​ខូវប៊យ និង មាន​ហ៊ុន​ជាមួយ​ក្រុមហ៊ុន​វ៉ែនតា​ម៉ាក​ Warby Parker ទៀតផង ។ គេ​ជឿជាក់ថា ទៅ​ថ្ងៃ​អនាគត​កំពូល​តារា​បង្ហាញ​ម៉ូដ​វ័យក្មេង​រូបនេះ​នឹងមាន អនាគត​ដ៏​ត្រចះត្រចង់៕ គ​.​ឡេង​