កីឡាករ ប៊ុង ហុង ឈ្នះ​មេដាយមាស​អាស៊ី​ប៉ា​រ៉ា​ហ្គេម​នៅ​សឹង្ហ​បុរី​

​កីឡា​ករ ​ប៊ុង ហុង ដែល​ទើបតែ​ឈ្នះ​មេដាយ​សំរឹទ្ធ​នោះ រកបាន​មេដាយមាស​១​បន្ថែមទៀត​ក្នុងការ​ប្រកួត​កីឡា​អាស៊ី​ប៉ា​រ៉ា​ហ្គេម​ប្រចាំឆ្នាំ​២០១៥ (ASEAN Para Games 2015) ដែល​កំពុង​ប្រកួត​នៅក្នុង​ប្រទេស សឹង្ហ​បុរី ដែល​ចាប់ផ្តើម​តាំងពី​ថ្ងៃទី​៣ ខែធ្នូ​មក​។ បច្ចុប្បន្ន​កម្ពុជា​រកបាន​មេដាយ​មាស១​មួយ ប្រាក់​១ និង​សំរឹទ្ធ៥ លើ​វិញ្ញាសា​អត្តពលកម្ម​។​

​ក្នុង​ប្រភេទ​វិញ្ញាសា​សម្រាប់​បុរស​ចម្ងាយ 400 ម៉ែត្រ - T45 / 46 កីឡាករ ប៊ុង​ ហុង បានបញ្ចប់​ចំណាត់ថ្នាក់​លេខ​មួយ​ក្នុងចំណោម​កីឡាករ​៨​រូប ដោយ​វៀតណាម​បាន​មេដាយប្រាក់ និង​ហ្វីលីពីន​បាន​មេដាយ​សំរឹទ្ធ​។ កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ ក៏​ឈ្នះ​មេដាយ​សំរឹទ្ធ លើ​វិញ្ញាសា​របស់​បុរស 100 - T45 / 46 ផងដែរ​។

​គួរ​បញ្ជាក់ថា ក្រៅពី​មេដាយ​ដែលរ​កដោយ​កីឡាករ ប៊ុង​ ហុង កម្ពុជា​ទទួលបាន​មេដាយ​ចំនួន​៤​ផ្សេងទៀត​ក្នុងនោះ មេដាយប្រាក់​១ និង​សំរឹទ្ធ​៤ ។ ក្នុងចំណោម​មេដាយ​ទាំង​៤​នោះ ខណៈ​មេដាយប្រាក់​រកបាន​ដោយ​កីឡា​ការ​នី ធិ​ន សេង​ហុន ប្រកួត​លើ​វិញ្ញាសា​របស់​ស្ត្រី 200 - T43 / 44 ចំណែក​មេដាយ​សំរឹទ្ធ​៣​រកបាន​ដោយ​កីឡាករ ហេង សាវឿន​, កីឡាករ សាន ម៉ៅ និង​កីឡាករ វ៉ាន វុន ប្រកួត​ក្នុង​វិញ្ញាសា​បុរស​ចម្ងាយ 1500 ម៉ែត្រ - T53 / 54, ចម្ងាយ 400 ម៉ែត្រ​បុរស - T44 និង​វិញ្ញាសា​100​ម៉ែត្រ​បុរស - T54 តាម​លំដាប់​។ 

​កម្ពុជា ពេលនេះ​កំពុងស្ថិត​នៅក្នុង​ចំណាត់ថ្នាក់​មេដាយ​លេខ​៩ ក្នុង​តារាង​មេដាយ លើ​ប្រទេស​ឡាវ ដែល​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ​១០​។ ខណៈ​ប្រទេស​ថៃ ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ​១ ចំណែក ឥណ្ឌូនេស៊ី ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ​២  និង​ប្រទេស​ម៉ាឡេស៊ី ឈរ​នៅក្នុង​ចំណាត់ថ្នាក់​លេខ​៣​។ ដោយឡែក​ចំណាត់ថ្នាក់​លេខ​៤, លេខ​៥, លេខ​៦, លេខ​៧ និង​លេខ​៨ បាន​ទៅលើ វៀតណាម​, សឹង្ហ​បុរី​, មី​យ៉ាន់​ម៉ា​, ភី​លី​ពី​ន និង​ប្រ៊ុយណេ​។​

​គួរ​បញ្ជាក់ថា អត្ត​ព​លិ​ក​ពិការ​ផ្នែក​រទេះ​កម្ពុជា​ចំនួន ៥​នាក់ ដែល​បាន​ទៅ​ចូលរួម​ប្រកួត​កីឡា​ប៉ា​រ៉ា​ហ្គេម​ជើងឯក​អាស៊ី​នៅ​ប្រទេស សឹង្ហ​បុរី ដែល​ប្រព្រឹត្តទៅ​រយៈពេល​៧​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៩ ខែធ្នូ​។   


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​