ចាន់ វឌ្ឍនាកា ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​សប្តាហ៍​របស់ Goal.com

​វែបសាយ​កីឡាបាល់ទាត់​ដ៏​ល្បី បានជ្រើសរើស​កីឡាករ ចាន់ វឌ្ឍនាកា ជា​កីឡាករ​អាស៊ីអាគ្នេយ៍​ឆ្នើម​ប្រចាំ​សប្តាហ៍ បន្ទាប់​ពី​ខ្សែប្រយុទ្ធ​បឹងកេត​អង្គរ​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​ក្នុង​ជ័យជម្នះ ៣-២ លើ​ម្ចាស់ផ្ទះ Becamex Binh Duong ជើងឯក V-League នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Toyota Mekong Club Championship​។​

​លោក Eric Noveanto ដែលជាភ្នាក់ងារ​របស់ Goal បាន​គូសបញ្ជាក់ថា តារាបាល់ទាត់​ឆ្នើម​របស់​កម្ពុជា​រូបនេះ មាន​សប្តាហ៍​ប្រកួត​ដែល​មិនអាច​បំភ្លេចបាន ជាមួយនឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​បី​គ្រាប់​ដ៏​អស្ចារ្យ​លើ​ក្រុម​កំពូល​វៀតណាម Becamex Binh Duong​។ ចាន់ វឌ្ឍនាកា រកបាន​សរុប​៥​គ្រាប់​ក្នុង​ព្រឹត្តិការណ៍ Toyota Mekong Club Championship ខណៈ​២​គ្រាប់​ទៀត គេ​រកបាន​នា​ជំនួប​វគ្គ​ជម្រុះ​នៅ​ទឹកដី​របស់​ក្រុម Lao Toyota ក្នុង​ជ័យជម្នះ ២-០ ។​

​ចាន់ វឌ្ឍនាកា ក្លាយជា​កីឡា​ករទី​៥១​ដែល​ជាប់ Goal Southeast Asia Player of the Week៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​