Miley Cyrus បញ្ចេញ​កម្រង​រូប​បែក​ស្លុយ​មួយ​ស៊េរី​ទៀត​​នៅ​លើ​ឆាក

Miley Cyrus បញ្ចេញ​កម្រង​រូប​បែក​ស្លុយ​មួយ​ស៊េរី​ទៀត​​នៅ​លើ​ឆាក

គេ​ថា​អ្វី​ៗ​អាច​ផ្លាស់​ប្ដូរ​បាន​តែ​ទម្លាប់​គឺ​ពិបាក​កែ​បំផុត។ Miley Cyrus គឺ​ជា​តារា​មួយ​រូប​ដែល​មាន​ទម្លាប់​ចូល​ចិត្ត​ធ្វើ​អ្វី​ប្លែក​ៗ​ខុស​ពី​មនុស្ស​ដទៃ។

 

កាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​មុន​នេះ តារា​ចម្រៀង​ចូល​ចិត្ត​លា​នអណ្ដាត Miley Cyrus បាន​បង្ហោះ​បណ្ដុំ​រូប​មួយ​ចំនួន​របស់​នាង​នៅ​លើ​​បណ្ដាញ​សង្គម Instagram ផ្ទាល់​ខ្លួន។ រូប​ថត​ទាំង​នោះ គឺ​ជា​រូបភាព​ដែល​បាន​ផ្ដិត​បាន​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍ “Miley Cyrus & Her Dead Petz” កាល​ពី​ថ្ងៃ​សៅរ៍​មុន​នេះ។

 

Miley Cyrus បញ្ចេញ​កម្រង​រូប​បែក​ស្លុយ​មួយ​ស៊េរី​ទៀត​​នៅ​លើ​ឆាក
 

ក្នុង​ចំណោម​កម្រង​រូប​ថត​ទាំង​នោះ មាន​រូប​មួយ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ជាង​គេ​ពី​បណ្ដា​អ្នក​គាំទ្រ នោះ​គឺ​រូប​ដែល​តារា​ចម្រៀង​​វ័យ ២៣ ឆ្នាំ​ពាក់​សក់ បង្ហុយ​ផ្សែង​បារី​និង​អង្គុយ​លេច​ខោ​ក្នុង​ដាក់​ទស្សនិកជន។ រី​ឯ​ក្នុង​រូប​មួយ​ចំនួន​ទៀត​គេ​សង្កេត​ឃើញ​ម្ចាស់​បទ “The Climb” ញាស់​ចេញ​ពី​ក្នុង​ស៊ុត​និង​លា​អណ្ដាត​ដូច​សព្វ​មួយ​ដង​ដាក់​អ្នក​គាំទ្រ​របស់​ខ្លួន។

 

Miley Cyrus បញ្ចេញ​កម្រង​រូប​បែក​ស្លុយ​មួយ​ស៊េរី​ទៀត​​នៅ​លើ​ឆាក
 

Miley Cyrus បញ្ចេញ​កម្រង​រូប​បែក​ស្លុយ​មួយ​ស៊េរី​ទៀត​​នៅ​លើ​ឆាក
 

នៅ​ថ្ងៃ​ជាមួយ​គ្នា​នោះ​ដែរ Miley បាន​បង្ហាញ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​ថា នាង​មិន​មែន​ជា​តារា​ចម្រៀង​ដែល​ចេះ​តែ​ធ្វើ​អ្វី​ឆ្កួត​នោះ​ទេ គឺ​នាង​ក៏​អាច​ច្រៀង​ពីរោះ​ដូច​តារា​ដទៃ​ទៀត​ដែរ។ ជាក់​ស្ដែង Cyrus បាន​មាន​វត្តមាន​សម្ដែង​នៅ​ក្នុង​កម្មវិធី “Bill Murray’s Netflix” ដែល​នៅ​ទីនោះ​ដែរ តារា​ចម្រៀង​វ័យ​ក្មេង​បាន​ច្រៀង​បទ​ណូអែល “Silent Night”៕

 

Miley Cyrus បញ្ចេញ​កម្រង​រូប​បែក​ស្លុយ​មួយ​ស៊េរី​ទៀត​​នៅ​លើ​ឆាក
 

Miley Cyrus បញ្ចេញ​កម្រង​រូប​បែក​ស្លុយ​មួយ​ស៊េរី​ទៀត​​នៅ​លើ​ឆាក
 

ចុចអាន៖Miley Cyrus តែង​ខ្លួន​ត្រឹមត្រូវ​ដូច​មុន​ម្ដង ក្នុង​រាត្រី​សប្បុរសធម៌​

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖dailymail