“The Hour of Code” ចលនា​អន្តរជាតិ ឱកាស​សម្រាប់​អ្នក​ចូល​ចិត្ត​ផ្នែក​វិទ្យាសាស្ត្រ


“The Hour of Code” ចលនា​អន្តរជាតិ ឱកាស​សម្រាប់​អ្នក​ចូល​ចិត្ត​ផ្នែក​វិទ្យាសាស្ត្រ

ព្រឹត្តិការណ៍​ចលនា​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ជា​សាកល​ដែល​មាន​ឈ្មោះ​ថា “The Hour of Code” ជា​ព្រឹត្តិការណ៍​ដ៏​ធំ​ក្នុង​ប្រវត្តិសាស្ត្រ​​​​​​ជា​អន្តរជាតិ​ដែល​មាន​សិស្ស​និស្សិត​ច្រើន​ជាង ១០០ លាន​នាក់​មក​ពី ១៨០ ​ប្រទេស​ចូលរួម។ សម្រាប់​ប្រទេស​កម្ពុជា​​កម្មវិធី​នេះ​នឹង​រៀបចំនៅ​ក្នុង​រាជធានី​​​​​​ភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី ០៧ ដល់ ១៣ ខែ ធ្នូ ឆ្នាំ​២០១៥ នេះ។

 

“The Hour of Code” ចលនា​អន្តរជាតិ ឱកាស​សម្រាប់​អ្នក​ចូល​ចិត្ត​ផ្នែក​វិទ្យាសាស្ត្រ

 

លោក គ្រុយ វណ្ណា ជា​ស្ថាបនិក​នៃ​ក្រុម Alien Dev និង​ក្ដារ​ចុច​ឆ្លាត​វៃ​បាន​និយាយ​ថា បច្ចុប្បន្ន​និស្សិត​កម្ពុជា​ម្នាក់​ក្នុង​ចំណោម​បី​នាក់​មាន​ស្មាតហ្វូន​ប្រើ ដូច្នេះ​ពួក​គេ​មាន​ឱកាស​ច្រើន​ក្នុង​ការ​ចាប់​ផ្ដើម​​ស្វែង​យល់​ពី​ការ​សរសេរ​កូដ។

 

“យើង​មើល​ឃើញ​ថា​កុមារា​កុមារី​កម្ពុជា បច្ចុប្បន្ន​ស្គាល់​និង​ចេះ​ប្រើ​ស្មាតហ្វូន​យ៉ាង​ស្ទាត់​ជំនាញ​ ជាពិសេស​កម្មវិធី​ហ្គេម​តែ​ម្ដង យើង​មិន​ចង់​ឲ្យ​ពួក​គេ​ត្រឹម​តែ​ជា​អ្នក​ប្រើ​នោះ​ទេ គឺ​ចង់​ឲ្យ​ចេះ​ពី​របៀប​បង្កើត​វា​ផង​ដែរ”។

 

ក្នុង​នាម​ជា​សាលា​បណ្ដុះបណ្ដាល​មួយ IT Academy STEP ដែល​ផ្ដល់​នូវ​ការ​សិក្សា​ជំនាញIT ​ជា​លក្ខណៈ​អន្តជាតិ និង​ជា​ភ្នាក់​ងារ​អភិវឌ្ឍន៍​អន្តរជាតិ USAID នឹង​អញ្ជើញ​គ្រប់​សាលា​បណ្ដុះបណ្ដាល​ទាំង​អស់ និង​សិស្ស​កម្ពុជា​ឲ្យ​ចូល​រួម​ឲ្យ​បាន​ច្រើន​តាម​លទ្ធភាពដើម្បី​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍ The Hour of Code ។

 

គោល​បំណង​ចម្បង​របស់ “The Hour of Code” គឺ​ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង និង​តម្លៃ​នៃ​ការ​អប់រំ​ក្នុង​វិស័យ​បច្ចេកវិទ្យា​សម្រាប់​ការ​អភិវឌ្ឍ​ ពិភពលោក​ដល់​សិស្សានុសិស្ស​កម្ពុជា រួម​ជាមួយ​នឹង​ការ​ទទួល​បាន​វិញ្ញាបនបត្រ (Certificated ) បញ្ជាក់​ពី​ការ​ស្នាដៃ​ទៀត​ផង។

 

ព្រឹត្តិការណ៍ The Hour of Code សិស្ស​និស្សិត​វ័យ​ក្មេង​ដែល​មាន​ចំណាប់​អារម្មណ៍​ទៅ​លើ​វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​ការ​សរសេរ​កម្មវិធី ត្រូវ​បាន​លើក​ទឹក​ចិត្ត​។

 

​“The Hour of Code” ទទួល​បាន​ការ​គាំទ្រ​ពី​ស្ថានទូត​អង់គ្លេស ស្ថានទូត​សហរដ្ឋ​អាមេរិក និង​សភា​ពាណិជ្ជកម្ម​​អឺរ៉ុប។ មាន​សាលា​ចំនួន​២៣ ហើយ​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រួម​ក្នុង​នោះ​រួម​មាន​សាលា៖
IT Academy STEP
USAID Development Innovations
Canadian International School
iCAN International School
Liger Learning Centre
AHHA Educational centre (former SOLS 24/7)
American Intercon School
World International School and First International Cambodian American School ជាដើម។

 

ដើម្បី​ចូល​រួម​​ក្នុង​ចលនា​អន្តជាតិ​នេះ​អ្នក​អាច​ចុះ​ឈ្មោះ​បាន​តាម​រយៈ [email protected] ឬ https://code.org ដោយ​ឥត​គិត​ថ្លៃ​ដែល​មាន​អ្នក​ស្ម័គ្រចិត្ត​​រីករាយ​ស្វាគមន៍​ក្នុង​ការ​បណ្ដុះបណ្ដាល​និង​ចែក​រំលែក​ចំណេះដឹង​ផ្នែក​សរសេរ​កម្មវិធី​ដល់​​ប្អូនៗ​ជា​សិស្ស​និស្សិត។

 

អត្ថបទ៖ រក្សា
ប្រភព៖ IT Academy STEP