មន្រ្តីអន្តរក្រសួង និងអង្គការយូនីសេហ្វ នឹងជួបជុំគ្នានិយាយ អំពីវិបត្តិសេដ្ឋកិច្ច ដោយសារអំពើ ហិង្សាលើកកុមារ

ភ្នំពេញ ៖ មន្រ្តីអន្តរក្រសួង ដែលដឹកនាំដោយក្រសួង កិច្ចការនារី រួមនិងអង្គការយូនីសេហ្វ នៅថ្ងៃទី៩ ខែធ្នូនេះនឹងជួបពិភាក្សាគ្នា ដើម្បីបង្ហាញលទ្ធផល នៃការសិក្សាស្រាវជ្រាវ ស្តីអំពីវិបត្តិសេដ្ឋកិច្ច ដោយ សារអំពើហិង្សាលើកុមារ នៅប្រទេសកម្ពុជា ខណះលទ្ធផលបង្ហាញ កាលពីឆ្នាំទៅបានមើលឃើញថា កុមារកម្ពុជាមួយនាក់ក្នុងចំណោមពីរនាក់ បានរងគ្រោះដោយសារ ហិង្សាលើផ្លូវកាយ ។

អ្នកស្រី ប៉ែន គន្ធា អនុប្រធាននាយកដ្ឋាន ព័ត៌មាន នៃក្រសួងកិច្ចការនារី បានថ្លែងថា កុមារយ៉ាងតិច មួយនាក់ ក្នុងចំណោមពីរនាក់បានទទួលរងគ្រោះ អំពើហិង្សាលើរាងកាយ ហើយមួយនាក់ក្នុង ចំណោមបួននាក់បានទទួលរងគ្រោះលើផ្លូវចិត្ត ហើយកត្តានេះ បានធ្វើឲ្យកម្ពុជាខាត់បង់ ថវិកាចំនួន ១៦៨លានដុល្លារអាមេរិក ដោយសារតែអំពើហិង្សាខាងលើនេះ កាលពីឆ្នាំ២០១៣កន្លងទៅ។

  អ្នកស្រីបានបន្តថា ក្រសួងកិច្ចការនារីនិងក្រសួងពាក់ព័ន្ធផ្សេងទៀតបូករួមនិងអង្គការជាដៃគួ បាន កំពុងធ្វើការសិក្សា និងរិះរកពិធីដើម្បីទប់ស្កាត់នៅទង្វើនេះ ដើម្បីធ្វើយ៉ាងណាកុំឲ្យមាន អំពើហិង្សា បែបនេះ កើតមាននៅប្រទេសកម្ពុជាបន្តទៀតខណះដែលគេមើលឃើញថា វាបានធ្វើឲ្យខាត់បង សេដ្ឋកិច្ចជាច្រើននោះ។

សេចក្តីជូនដំណឹងរបស់អង្គការយូនីសេហ្វ បានឲ្យដឹងថា មន្រ្តីមកពីក្រសួងជាច្រើន ក្នុងជូររាជ រដ្ឋាភិបាល បូកនិងអង្គការយូនីហ្សែវ នឹងធ្វើការបង្ហាញលទ្ធផលជាក់លាក់ ស្តីអំពីភាពអវិជ្ជមាន នៃអំពើហិង្សា លើកុមារនេះនៅថ្ងៃស្អែក ហើយពួកគេក៏នឹងពិភាក្សាអំពីមធ្យោបាយ ដោះស្រាយ ចំពោះទង្វើនេះ ផងដែរ។

  សេចក្តីជូនដំណឹងបានបន្តថា “របាយការណ៍ថ្មីដែលនឹងត្រូវចេញផ្សាយដោយរាជរដ្ឋាភិបាលកម្ពុជានេះ គឺជាលទ្ធផលនៃការសិក្សាស្រាវជ្រាវក្នុងគោលបំណងប៉ាន់ប្រមាណពីបន្ទុកសេដ្ឋកិច្ចនៃផលវិបាកចំពោះ សុខភាពដោយសារអំពើហិង្សាលើកុមារក្នុងប្រទេសកម្ពុជា”។

សេចក្តីប្រកាសព័ត៌មានដដែល បានបន្តទៀតថា ការសិក្សានេះដឹកនាំស្រាវជ្រាវដោយបណ្ឌិត Xiangming Fangដែលជាអ្នកជំនាញសកលលើប្រធានបទនេះ ក្រោមកិច្ចគាំទ្រពីអង្គការយូនីសេហ្វ។ ដោយសារការសិក្សានេះគឺជាការសិក្សាលើកដំបូងក្នុងប្រទេសកម្ពុជា លទ្ធផលដែលទទួល បានមានសារៈសំខាន់ណាស់ដើម្បីស្វែងយល់ពីផលវិបាកដែលបណ្តាល មកពីអំពើហិង្សាលើកុមារ និងការខាតបង់ផ្នែកសេដ្ឋកិច្ចចំពោះសង្គមទាំងមូល។ ការសិក្សានេះក៏បាន គូសបញ្ជាក់ពីតម្រូវ ការចាំបាច់ នៃការវិនិយោគលើការពង្រឹងប្រព័ន្ធ ការពារកុមារ ថ្នាក់ជាតិ ក៏ដូចជាការបែងចែកថវិកា និងការវិនិយោគលើការទប់ស្កាត់អំពើហិង្សាលើកុមារ ៕