ក្រុមចលនាយុវជន កម្ពុជា ក្រុម១៥៧ និងក្រុមទីស្តីការគណៈ រដ្ឋមន្រ្តី ត្រូវការ ឈ្នះរៀងៗខ្លួននៃពាន Soccer League 2015 នៅថ្ងៃស្អែក

ភ្នំពេញ៖ ក្រុមបាល់ទាត់ ចលនាយុវជនកម្ពុជា ក្រុម១៥៧ ប៉ះក្រុមបាល់ទាត់ទីស្តី ការគណៈរដ្ឋមន្រ្តី នៅពូល “ជ” ក្នុងព្រឹត្តិការណ៍នៃការប្រកួត ពានរង្វាន់បាល់ទាត់ Soccer League 2015 លើកទី៣ ដែលរៀបចំឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នាថ្ងៃពុធ ទី៩ ខែឆ្នូ ឆ្នាំ២០១៥ខាងមុខនេះនៅទីលានវេស្ទើន។

ចំពោះការប្រកួតលើកនេះ ជាការប្រកួតបញ្ចប់ពូលទាំងអស់ ហើយទាំង ២ ក្រុមត្រូវការឈ្នះរៀងៗខ្លួន ដើម្បីរកកៅអីសម្រាប់ឡើងទៅវគ្គ ១៦ថែមទៀត ចំណែកក្រុម ដែលចាញ់ត្រូវហាលអាវ។ ក្រុមបាល់ទាត់ចលនាយុវជន កម្ពុជាក្រុម១៥៧ ២ប្រកួតកន្លងមក ឈ្នះ ១ ស្មើ ១ ទទួលបាន ៤ពិន្ទុ និងក្រុមបាល់ទាត់ទីស្តីការគណៈរដ្ឋមន្រ្តី ២ប្រកួតកន្លងមក ឈ្នះ ១ ចាញ់ ១ ទទួលបាន ៣ពិន្ទុ។

រីឯក្រុមបាល់ទាត់អាណាចក្របៃតង ប៉ះ ក្រុមបាល់ទាត់អាកាសចរស៊ីវិល ក៏ប្រកួតថ្ងៃជាមួយគ្នាដែល ប៉ុន្តែខុសតែទីលានទេ គឺប្រកួតនៅពហុកីឡដ្ឋានជាតិ  ចំណែកក្រុម បាល់ទាត់ អាណាចក្របៃតងក៏ត្រូវឈ្នះដែរ សម្រាប់ក្រុមបាល់ទាត់ អាកាសចរស៊ីវិលវិញ ទោះបីឈ្នះ ឬចាញ់ក៏ត្រូវហាលអាវដែរ ដោយក្រុមនេះ២ប្រកួតកន្លងមក ចាញ់ទាំង២ ទទួលបាន០ពិន្ទុ និង ក្រុមបាល់ទាត់អាណាចក្របៃតង២ប្រកួតកន្លងមក ឈ្នះ ១ ស្មើ ១ ទទួលបាន ៤ពិន្ទុ៕