កម្មកររោងចក្រសេរី ដួលសន្លប់ ១១២នាក់ហើយ រហូតមកដល់ព្រឹកនេះ

កំពង់ស្ពឺ៖ ក្រុមកម្មករ-កម្មការិនី ដែលបម្រើការងារ នៅរោងចក្រកាត់ដេរសេរី ហ្គាមិនខូអិលធីឌី ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៤គីឡូម៉ែត្រ លេខ៤២-៤៣ ភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង មកដល់ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥នេះ បានដួលសន្លប់ជាបន្តបន្ទាប់រហូត៧២នាក់ សរុបតាំងពីថ្ងៃម្សិលមិញមាន១១២នាក់។

បើតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ក្នុងចំណោមកម្មករទាំង៧០០នាក់ មានកម្មករ១១២នាក់ បានដួលសន្លប់ ដោយសារបណ្តាលមកពី ការបាញ់ថ្នាំសម្លាប់សត្វល្អិតនៅក្បែរនោះ ជះឥទ្ធិពលទៅដល់រោងចក្រ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ធ្នូ កម្មកររោងចក្រនេះ បានដួលសន្លប់៥០នាក់ ហើយក៏ត្រូវបានខាងរោងចក្រដឹកបញ្ជូន ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយក៏អនុញ្ញាតឲ្យឈប់សម្រាប់មួយថ្ងៃផងដែរ ប៉ុន្តែនៅព្រឹកថ្ងៃនេះ ពួកគេក៏មកធ្វើការ ហើយពេលបើកទ្វារក៏ជះក្លិន ជាហេតុធ្វើឲ្យសន្លប់ជាបន្តបន្ទាប់៕