ផ្តាសាយមិនឈប់ ឬ ងាយកើតផ្តាសាយ តើអ្នកគួរ ធ្វើយ៉ាងណា?

សុខភាព៖ សំណួរមួយនេះ ប្រហែលជាត្រូវបានសួរ នៅពេលដែលរដូវរងារ ចូលមកដល់។ កាលណា រដូវរងារចូល មកដល់ រដូវនៃជំងឺផ្តាសាយ ក៏បានចូលមកដល់ដែរ។ ទន្ទឹមនឹងនេះ នៅរដូវនេះម្តាយ នឹងជីដូនរបស់អ្នកបាន ប្រាប់អ្នក កុំឲ្យចេញទៅក្រៅផ្ទះ ពីព្រោះវាអាច នាំឲ្យកើតជំងឺផ្តាសាយ ក៏ប៉ុន្តែដំបូន្មានមួយនេះ មិនអាចហាមអ្នកបាន ឡើយ។

តាមការពិត ជំងឺផ្តាសាយធំ និង ជំងឺផ្តាសាយធម្មតា ត្រូវបានកើតឡើង ដោយសារតែវីរុស ផ្សេងៗ ដែលមាននៅក្នុង បរិយាកាស។ មួយវិញទៀត មនុស្សភាគច្រើនមានជំងឺ ជាញឹកញាប់ នៅរដូវរងារដោយសារមេរោគ មិនត្រូវបាន សម្លាប់ដោយសារកម្តៅព្រះអាទិត្យ។

អ្វីដែលជាទម្លាប់នោះ គឺនៅពេលដែលមានអាកាសធាតុត្រជាក់នៅខាងក្រៅ មនុស្សភាគច្រើន ចូលចិត្ត សំងំនៅក្នុង ផ្ទះ និង ចំលងមេរោគទៅគ្នា ទៅវិញទៅមក។ ជាមួយនឹងមនុស្សជាច្រើន ដែលមានទំនាក់ទំនងជាមួយគ្នាយ៉ាង ជិតស្និត ការចំលងមេរោគនៅពេលដែលអ្នកស្ថិត នៅក្នុងកន្លែងដែលមានអាកាសធាតុត្រជាក់ មានកំរិតខ្ពស់ជាង នៅពេល ដែលអ្នកស្ថិតនៅ ក្នុងកន្លែងដែលមានអាកាសធាតុក្តៅល្មម។

បច្ចុប្បន្នយើងមានភស្តុតាង ដែលបញ្ជាក់ថា ប្រភេទវីរ៉ុសផ្តាសាយ ក៏អាចចំលងមេរោគ នៅ ក្នុងបរិយាកាសដែល មានខ្យល់ស្ងួត ដែលជាខ្យល់ត្រួវបានបង្កើតឡើង ដោយម៉ាស៊ីនកម្តៅ  ជាងនេះទៅទៀត បរិកាសកាសស្ងួត អាច ធ្វើឲ្យវីរ៉ុសចំលងមេរោគពីមនុស្សម្នាក់ ទៅមនុស្ស ម្នាក់ទៀតបានយ៉ាងងាយផងដែរ។

ចំណែកឯ នៅតំបន់ត្រូពិចដែលជាកន្លែងដែរពុំសូវមានអាកាសធាតុត្រជាក់ ជំងឺផ្តាសាយធំ និងជំងឺផ្តាសាយធម្មតា ជាធម្មតាអាចកើតឡើងនៅក្នុងអំឡុងពេលរដូវធ្លាក់ភ្លៀង។ ក៏ប៉ុន្តែ ការកើតមានជំងឺនេះមិនមែនមកពីភ្លៀងនោះទេ គឺវាអាចកើតមានដោយសារ ការចំលង វីរ៉ុសពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។

អ្វីដែលសំខាន់ដើម្បីចងចាំនៅពេល ដែលរដូវនៃជំងឺផ្តាសាយចូលមកនោះគឺ អ្នកត្រូវ ការពារ ខ្លួនប្រាណរបស់អ្នក ដើម្បី ប្រឆាំងជាមួយនឹងការចំលងមេរោគអស់ទាំងនោះ នៅពេលដែល អ្នកស្ថិតនៅក្នុងក្រុមមនុស្សជាច្រើននាក់ ពីព្រោះវីរ៉ុសអាចចំលងមេរោគដោយសារទំនាក់ ទំនងទៅវិញទៅមករបស់មនុស្ស។

មួយវិញទៀត ចូរជឿជាក់ថាអ្នកបានសំអាតដៃរបស់អ្នកជាញឹកញាប់។ ជាមួយគ្នានេះដែរ ក្រុមវេជ្ជបណ្ឌិតបាន ណែនាំថា ការប្រើប្រាស់ថ្នាំផ្តាសាយជាញឹកញាប់ អាចប៉ះពាល់ដល់ ភាពសុំារបស់រាងកាយនៅថ្ងៃណាមួយ ដោយ អាចធ្វើឲ្យរាងកាយរបស់យើងចុះខ្សោយ ដោយសារតែឱសថព្យាបាលជំងឺផ្តាយសាយ ត្រូវបានផ្ទុកដោយសារធាតុ ផ្សះ ដែលអាច ធ្វើឲ្យយើងងងុយគេង បន្ទាប់ពីទទួលវាទានរួច។

ហេតុដូច្នេះហើយ អ្នកគួរជៀសវាងទទួលទានថ្នាំផ្តាសាយច្រើន ជាពិសេសស្រ្តីមានផ្ទៃពោះ ដែលអាចនាំឲ្យមានផល ប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ ដោយលែក ដើម្បីព្យាបាលជំងឺផ្តាសាយ អ្នកក៏អាចប្រើប្រាស់វិធីព្យាបាលតាម បែប ធម្មជាតិមួយចំនួន ដែលនៅក្នុងនោះរួមមាន ការទទួលទានទឹកក្តៅ ទឹកខ្ញី និងការងួតទឹកក្តៅជារៀងរាល់ព្រឹក ជាដើម។ ការធ្វើដូចនេះ ក៏អាចធ្វើឲ្យអ្នករួចចាកផុតពីជំងឺផ្តាសាយ បានយ៉ាងមានប្រសិទ្ធភាពផងដែរ ដោយមិន ចាំបាច់ប្រើឱសថនោះឡើយ៕

ផ្តាសាយមិនឈប់ ឬ ងាយកើតផ្តាសាយ តើអ្នកគួរ ធ្វើយ៉ាងណា?

ផ្តាសាយមិនឈប់ ឬ ងាយកើតផ្តាសាយ តើអ្នកគួរ ធ្វើយ៉ាងណា?